សង្គ្រាម រុញច្រានកុមារអ៊ីរ៉ង់ បង្ខំចិត្តរៀនតាមអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្គ្រាម រុញច្រានកុមារអ៊ីរ៉ង់ បង្ខំចិត្តរៀនតាមអនឡាញ

សង្គ្រាម រុញច្រានកុមារអ៊ីរ៉ង់ បង្ខំចិត្តរៀនតាមអនឡាញ

តេហេរ៉ង់ ៖ ចាប់តាំងពីសង្រ្គាម ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានផ្ទុះឡើង, កុមារអ៊ីរ៉ង់ ត្រូវបង្ខំចិត្ត ឲ្យសិក្សាថ្នាក់រៀន តាមអនឡាញ ដើម្បីសុវត្ថិភាព។

Advertisement

ម្តាយជាជនជាតិអ៊ីរ៉ង់ លោកស្រី Vahideh Gitifard បានពឹងផ្អែកលើថ្នាក់រៀនតាមអ៊ីនធឺណិត សម្រាប់កូនប្រុសរបស់ខ្លួន ដោយបារម្ភថា អាចនឹងត្រូវបានកំណត់គោលដៅវាយប្រហារម្តងទៀត ប្រសិនបើការប្រយុទ្ធគ្នា នៅតែបន្តមាន។

យ៉ាងណា អ្នករស់នៅទីក្រុង តេហេរ៉ង់ រូបនេះ និយាយប្រាប់ AFP ថា «ការស្នាក់នៅផ្ទះ រយៈពេលយូរ និងយូរអង្វែង មានគុណវិបត្តិ… ពួកគេមិនមានសកម្មភាពរាងកាយ ដូចដែលពួកគេធ្លាប់ធ្វើ នៅសាលារៀន» ។

ជាការកត់សម្គាល់ ពេលដែលសង្គ្រាមបានចាប់ផ្តើមផ្ទុះភ្លាម, ការវាយប្រហារ បានកើតឡើង ទៅលើសាលារៀនមួយកន្លែង នៅក្នុងទីក្រុង Minab ភាគខាងត្បូង ។ ការទម្លាក់គ្រាប់ ពេលនោះ បណ្តាលឲ្យក្មេងប្រុស យ៉ាងតិច ៧៣ នាក់ និង ក្មេងស្រី ៤៧ នាក់ ត្រូវបានសម្លាប់ ក្នុងចំណោមមនុស្ស ជាង១៥០នាក់ នេះបើយោងតាមមន្ត្រីអ៊ីរ៉ង់។ យ៉ាងណា ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនទទួលខុសត្រូវ ជាផ្លូវការ ចំពោះការវាយប្រហារ លើសាលារៀនអ៊ីរ៉ង់ នោះទេ។

ទោះបីស្ថិតក្នុងបទឈប់បាញ់, អាមេរិកបានផ្តើមវាយប្រហារជាថ្មី លើប្រទេសអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ បើទោះបីជា គូជម្លោះទាំងពីរ អះអាងពីការព្រមព្រៀងគ្នា លើចំណុចជាច្រើន អំឡុងការចរចាស្វែងរកការបញ្ចប់អរិភាពក៏ដោយ ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងមេដឹកនាំអ៊ីរ៉ង់សំខាន់ៗមួយចំនួនទៀតផងដែរ ៕

ប្រភព៖ AFP , Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា