អ៊ីរ៉ង់ មិនទុកចិត្តអាមេរិក ក្រោយលោកត្រាំកែប្រែលក្ខខណ្ឌតឹងរ៉ឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ មិនទុកចិត្តអាមេរិក ក្រោយលោកត្រាំកែប្រែលក្ខខណ្ឌតឹងរ៉ឹង

អ៊ីរ៉ង់ មិនទុកចិត្តអាមេរិក ក្រោយលោកត្រាំកែប្រែលក្ខខណ្ឌតឹងរ៉ឹង

តេហេរ៉ង់ ៖ អ៊ីរ៉ង់ និយាយថា មិនទុកចិត្តអាមេរិកនោះទេ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនលក្ខខណ្ឌកាន់តែតឹងរ៉ឹង សម្រាប់កិច្ចព្រមព្រៀង ប៉ុនប៉ងបញ្ចប់សង្គ្រាម។

Advertisement

លោក Mohammad Bagher Ghalibaf ប្រធានអ្នកចរចារបស់អ៊ីរ៉ង់បានព្រមាន កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក មិនត្រូវទុកចិត្តឡើយ ដោយនិយាយថា ទីក្រុងតេហេរ៉ង់នឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងណាមួយ ជាមួយទីក្រុងវ៉ាស៊ីនតោនទេ លុះត្រាតែប្រទេសនេះ ធានាសិទ្ធិអ៊ីរ៉ង់ ឲ្យបានពេញលេញ។

ការកត់សម្គាល់ របស់លោក Mohammad Bagher Ghalibaf បានកើតឡើង នៅពេលដែលមានរបាយការណ៍ លេចចេញថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជូនសំណើសន្តិភាពដ៏តឹងរ៉ឹងមួយ ត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ។

បើតាម CNA, ការកែប្រែណាមួយ ចំពោះសេចក្តីព្រាងច្បាប់នេះ អាចពន្យារពេលបន្ថែមទៀត នូវកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជាផ្លូវការនូវសង្រ្គាមមជ្ឈិមបូព៌ា និងបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីការចរចារដ៏ស្វិតស្វាញជាច្រើនសប្តាហ៍ ដែលត្រូវបានសម្គាល់ ដោយវោហាសាស្ត្រដ៏មុតស្រួច និងការផ្ទុះឡើងនៃអំពើហិង្សា ម្តងម្កាល។

គេហទំព័រព័ត៌មានអាមេរិក Axios បានរាយការណ៍ថា លោក Trump ចង់ពង្រឹងចំណុចជាច្រើននៃកិច្ចព្រមព្រៀង ដែលលោកផ្ទាល់គិតថា មានសារៈសំខាន់ ដូចជាអ្វីដែលត្រូវធ្វើ ចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សង្គ្រាមបានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

ប្រភព ៖ CNA, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា