អាមេរិក អមកប៉ាល់ ៧០គ្រឿង ឆ្លងកាត់ច្រកហ័រមូស ក្នុងខែនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក អមកប៉ាល់ ៧០គ្រឿង ឆ្លងកាត់ច្រកហ័រមូស ក្នុងខែនេះ

អាមេរិក អមកប៉ាល់ ៧០គ្រឿង ឆ្លងកាត់ច្រកហ័រមូស ក្នុងខែនេះ

ហ័រមូស ៖ អាមេរិក បានអមដំណើរ កប៉ាល់ប្រហែល ៧០គ្រឿង ដែលបើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស (Hormuz) នៅក្នុងខែឧសភានេះ។ នេះបើយោងតាមកាសែត New York Times ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។

Advertisement

New York Times បានរាយការណ៍ អំពីតួលេខនេះ ដោយដកស្រង់សម្តី មន្ត្រីរដ្ឋបាលអាមេរិក ដែលមិនបញ្ចេញឈ្មោះ។

យោងតាមកាសែតដដែលនេះ, កងកម្លាំងបញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM ជាអ្នកដែលបានផ្តល់ជំនួយដល់នាវា ទាំង៧០គ្រឿងនេះ។ កប៉ាល់ភាគច្រើនបានបិទឧបករណ៍បញ្ជូនរបស់ពួកគេ ពេលកំពុងឆ្លងកាត់ច្រកសមុទ្រ។ មន្ត្រីអាមេរិកមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភេទនាវាដែលត្រូវបានជួយនោះទេ។ ប៉ុន្តែ កាលពីមុន, CENTCOM ធ្លាប់បានបដិសេធការអះអាងដែលថា យោធាអាមេរិកកំពុងជួយនាវាឈ្មួញ ឆ្លងកាត់ច្រកសមុទ្រ Hormuz ។

បើតាម Tass, កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំង រដ្ឋធានីតេហេរ៉ង់ បានរងការវាយប្រហារ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានប្រកាសប្រតិបត្តិការសងសឹកទ្រង់ទ្រាយធំ និងវាយប្រហារអ៊ីស្រាអែល។

ទីតាំងយោធាអាមេរិក នៅប្រទេសបារ៉ែន, ហ្ស៊កដានី, អ៊ីរ៉ាក់, កាតា, គុយវ៉ែត, អេមីរ៉ាត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានកំណត់គោលដៅ វាយប្រហារផងដែរ។

អាជ្ញាធរអ៊ីរ៉ង់ក៏បានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz ចំពោះកប៉ាល់ដែលពាក់ព័ន្ធ ជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ព្រមទាំង ប្រទេសដែលគាំទ្រការឈ្លានពាន ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ៕

ប្រភព ៖ Tass , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា