លោក ហ្សេលេនស្គី ចង់ស្វែងរកវឌ្ឍនភាពលើការចរចាសន្តិភាពជាមួយរុស្ស៊ី មុនរដូវរងា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ហ្សេលេនស្គី ចង់ស្វែងរកវឌ្ឍនភាពលើការចរចាសន្តិភាពជាមួយរុស្ស៊ី មុនរដូវរងា

លោក ហ្សេលេនស្គី ចង់ស្វែងរកវឌ្ឍនភាពលើការចរចាសន្តិភាពជាមួយរុស្ស៊ី មុនរដូវរងា

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងជំរុញយ៉ាងខ្លាំងក្លា ឱ្យមានវឌ្ឍនភាពលើកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី មុនរដូវរងាមកដល់ ដើម្បីទាញយកផលប្រយោជន៍ពីស្ថានភាពយុទ្ធសាស្ត្រ ដែលកំពុងមានប្រៀបរបស់អ៊ុយក្រែននៅលើសមរភូមិ ។
 
នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS លោក Zelensky បានអះអាងនៅថ្ងៃ អាទិត្យ ថា កងទ័ពរុស្ស៊ីបានចាប់ផ្តើមបាត់បង់ម្ចាស់ការនៅលើសមរភូមិ កាលពីចុងឆ្នាំមុនមកម្ល៉េះ ។
 
លោកថា នេះបង្កើតជាឱកាសការទូតដ៏សំខាន់មួយ សម្រាប់អ៊ុយក្រែន ក្នុងការចរចាពីជំហររឹងមាំ ប៉ុន្តែលោកនៅតែបន្តអំពាវនាវដល់សហគមន៍អន្តរជាតិ កុំឱ្យដកទណ្ឌកម្មចាស់ចេញ ហើយត្រូវតែបង្កើនទណ្ឌកម្មថ្មីៗថែមទៀតលើរុស្ស៊ី ។
 
ពីព្រោះលោកជឿជាក់ថា សម្ពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ និងការបាត់បង់ជីវិតកងទ័ពរុស្ស៊ីកាន់តែច្រើន នឹងបង្កើនការមិនពេញចិត្តនៅក្នុងសង្គមរុស្ស៊ី ដែលបង្ខំឱ្យវិមានក្រឹមឡាំងត្រូវរត់ចូលតុចរចា ។
 
ជាយុទ្ធសាស្រ្តយកប្រៀបឈ្នះលើរុស្ស៊ី អ៊ុយក្រែនបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី ជាពិសេសសំដៅលើឧស្សាហកម្មប្រេងកាត ដើម្បីកាត់ផ្តាច់ប្រភពចំណូលគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូ ។
 
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តអូសបន្លាយពេលជាង ៤ ឆ្នាំហើយ ចាប់តាំងពីផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយមកទល់ពេលនេះ នៅពុំទាន់មានសញ្ញាបង្ហាញពីការជិតបញ្ចប់នៅឡើយទេ ៕
 
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា