ចិន ល្បាតដែនទឹកភាគខាងកើត តៃវ៉ាន់ ឆ្លើយតបគម្រោងចរចាព្រំដែនសមុទ្ររវាងជប៉ុន និងហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ល្បាតដែនទឹកភាគខាងកើត តៃវ៉ាន់ ឆ្លើយតបគម្រោងចរចាព្រំដែនសមុទ្ររវាងជប៉ុន និងហ្វីលីពីន

ចិន ល្បាតដែនទឹកភាគខាងកើត តៃវ៉ាន់ ឆ្លើយតបគម្រោងចរចាព្រំដែនសមុទ្ររវាងជប៉ុន និងហ្វីលីពីន

ប៉េកាំង ៖ ឆ្មាំឆ្នេរសមុទ្រចិន បានបើកប្រតិបត្តិការល្បាត “អនុវត្តច្បាប់” នៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការចរចាកំណត់ព្រំដែនសមុទ្ររវាងប្រទេសជប៉ុន និងហ្វីលីពីន ។

Advertisement

ដែនទឹកដែលជប៉ុន និងហ្វីលីពីន គ្រោងនឹងកំណត់ព្រំដែនសមុទ្រសម្រាប់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នោះ ត្រូវបានទីក្រុងប៉េកាំងអះអាងថា បានកាត់ចូលទៅក្នុងតំបន់ ដែលស្ថិតនៅក្រោមអធិបតេយ្យភាព និងសិទ្ធិសេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសចិន ។

ឆ្មាំសមុទ្រចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការល្បាតនេះ គឺជាសកម្មភាពចាំបាច់មួយ ធ្វើឡើងឆ្លើយតបការដែលជប៉ុន និងហ្វីលីពីន ប្រកាសជាឯកតោភាគី អំពីការចាប់ផ្តើមការចរចាកំណត់ព្រំដែនសមុទ្រ នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់របស់ប្រទេសចិន ។

ដូច្នេះ យើងសូមអំពាវនាវដល់ជប៉ុន និងហ្វីលីពីន ឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពខុសច្បាប់ទាំងអស់ ដែលរំលោភលើសិទ្ធិ និងផលប្រយោជន៍អធិបតេយ្យភាពរបស់ចិន ។

ភ្លាមៗ ឆ្មាំសមុទ្រតៃវ៉ាន់មិនទាន់មានមតិប្រតិកម្មនៅឡើយទេ ខណៈដែលស្ថានទូតហ្វីលីពីន និងជប៉ុនប្រចាំទីក្រុងប៉េកាំង ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ ។

គួរកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ហ្វីលីពីន និង ជប៉ុន កាន់តែខិតជិតគ្នា ព្រោះតែក្តីបារម្ភរួម ចំពោះសកម្មភាពយោធាវាតទីនិយមរបស់មហាយក្សចិន នៅលើដែនសមុទ្រ ។

ដោយមានការព្រួយបារម្ភជារួម ទើបជប៉ុន និងហ្វីលីពីន បានសម្រេចកិច្ចព្រមព្រៀងគ្នាថា នឹងបើកការចរចាផ្លូវការមួយ ដើម្បីកំណត់ខ្សែព្រំដែនតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា