អ៊ីរ៉ង់ បំផ្លាញទីតាំងយោធាអាមេរិក ២០កន្លែង ចាប់តាំងពីផ្ទុះសង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ បំផ្លាញទីតាំងយោធាអាមេរិក ២០កន្លែង ចាប់តាំងពីផ្ទុះសង្គ្រាម

អ៊ីរ៉ង់ បំផ្លាញទីតាំងយោធាអាមេរិក ២០កន្លែង ចាប់តាំងពីផ្ទុះសង្គ្រាម

តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានបំផ្លាញទីតាំងយោធាអាមេរិក ចំនួន២០កន្លែង ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ដោយផ្អែកលើការវិភាគ លើរូបភាព និង វីដេអូ ។ នេះបើតាមប្រព័ន្ធសារព័ត៌មាន BBC ចេញផ្សាយ កាលពីថ្ងៃចន្ទ។

Advertisement

យោងតាមប្រព័ន្ធផ្សព្វផ្សាយ, អ៊ីរ៉ង់បានកំណត់គោលដៅលើមូលដ្ឋានសំខាន់ៗ នៅទូទាំងប្រទេស ចំនួនប្រាំបី នៅមជ្ឈិមបូព៌ា រួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់ អារ៉ាប់រួម កាតា គុយវ៉ែត អ៊ីរ៉ាក់ ហ្ស៊កដានី បារ៉ែន និងអូម៉ង់ ដោយអ្នកវិភាគមួយចំនួន បានដាក់មូលដ្ឋាន ដល់ទៅ ២៨ កន្លែង ។ ជាពិសេស ការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឱ្យខូចខាត ដល់ស្ថានីយ Terminal High Altitude Area Defense ឬ THAAD ចំនួន បី នៅអេមីរ៉ាត់ អារ៉ាប់រួម និង ហ្ស៊កដានី។

BBC បានចង្អុលបង្ហាញថា ទំហំនៃការខូចខាត គ្រឿងបរិក្ខាររបស់សហរដ្ឋអាមេរិក គឺពិបាកក្នុងការកំណត់បរិមាណ ប៉ុន្តែ ការប៉ាន់ស្មានខែឧសភា ដោយមន្ទីរប៉ង់តាហ្គោន បានដាក់ការចំណាយសរុប នៃប្រតិបត្តិការយោធា Epic Fury ប្រឆាំងលើអ៊ីរ៉ង់ មានតម្លៃ ២៩ពាន់លានដុល្លារ ។

BBC បានបន្ថែមថា របាយការណ៍ ក៏បានរកឃើញ យន្តហោះ យ៉ាងហោចណាស់ ៤២គ្រឿង រួមទាំង យន្តហោះចម្បាំង F-15 និង F-35, យន្តហោះគ្មានមនុស្សបើក MQ-9 Reaper ចំនួន ២៤គ្រឿង និង យន្តហោះវាយប្រហារ A-10 ត្រូវបានបំផ្លាញ ឬ ខូចខាត ចាប់តាំងពីខែកុម្ភៈមក។

ទីភ្នាក់ងារព័ត៌មាន បានកត់សម្គាល់ថា មន្ត្រីការពារជាតិអាមេរិកម្នាក់ បានបដិសេធ មិនធ្វើអត្ថាធិប្បាយលើការរកឃើញនេះ ដោយលើកឡើងពី ហេតុផលសុវត្ថិភាពប្រតិបត្តិការ។

បើតាម Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ កាលពីថ្ងៃទី៧ ខែមេសា, ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ទ្វេភាគី រយៈពេលពីរសប្តាហ៍ ជាមួយអ៊ីរ៉ង់។

យោងតាមទីក្រុងតេហេរ៉ង់, មនុស្សសរុបចំនួន ៣,៣៧៥ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងរយៈពេល ៤០ថ្ងៃនៃសង្គ្រាម។

កាលពីថ្ងៃទី១១ ខែមេសា, ភាគីនានាបានបើកកិច្ចចរចា ជាច្រើនលើក ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន ប៉ុន្តែ បានបរាជ័យ ក្នុងការយល់ព្រមលើដំណោះស្រាយ រយៈពេលវែង ចំពោះជម្លោះនេះ។ កាលពីថ្ងៃទី២១ ខែមេសា, មេដឹកនាំអាមេរិកបានប្រកាសផែនការបន្តបទឈប់បាញ់ ជាមួយអ៊ីរ៉ង់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់អ៊ីរ៉ង់, ទីក្រុងតេហេរ៉ង់ មិនមានបំណងទទួលស្គាល់ការពន្យារពេលបទឈប់បាញ់ ឯកតោភាគី របស់ទីក្រុង វ៉ាស៊ីនតោន នោះទេ ប៉ុន្តែ នឹងធ្វើសកម្មភាពស្របតាមផលប្រយោជន៍ជាតិ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា