អាមេរិក ត្រៀមដាក់អាវុធនុយក្លេអ៊ែរបន្ថែម​នៅ អឺរ៉ុប ចំពេលសង្គ្រាម អ៊ុយក្រែន ឡើងកម្តៅឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ត្រៀមដាក់អាវុធនុយក្លេអ៊ែរបន្ថែម​នៅ អឺរ៉ុប ចំពេលសង្គ្រាម អ៊ុយក្រែន ឡើងកម្តៅឡើងវិញ

អាមេរិក ត្រៀមដាក់អាវុធនុយក្លេអ៊ែរបន្ថែម​នៅ អឺរ៉ុប ចំពេលសង្គ្រាម អ៊ុយក្រែន ឡើងកម្តៅឡើងវិញ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីលទ្ធភាពដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀតនៅក្នុងបណ្តាប្រទេសអឺរ៉ុបដែលជាសមាជិករបស់អង្គការយោធាណាតូ ។ នេះបើតាមការចេញផ្សាយរបស់កាសែត Financial Times នៅថ្ងៃអង្គារនេះ ។
 
ប្រភពដដែលបញ្ជាក់ថា អាមេរិកកំពុងសម្លឹងឃើញប្រទេសអឺរ៉ុបចំនួន ៦ បន្ថែមទៀតសម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះ ។ ប៉ុន្តែប្រទេសទាំងនោះត្រូវតែអាចផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពទ្វេរដង ទាំងបំពាក់អាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ។

Advertisement

ការសិក្សាអំពីលទ្ធភាពពង្រាយបន្ថែមនូវអាវុធនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោនកើតមានឡើង បន្ទាប់ពីប្រទេសក្នុងប្លុកអឺរ៉ុបកំពុងមានភាពតានតឹងជាមួយរុស្ស៊ីជុំវិញសង្គ្រាមអ៊ុយក្រែន និងចំពេលដែលទីក្រុងមូស្គូបើកការវាយប្រហារឈុតធំទៅលើប្រទេសអ៊ុយក្រែន ដែលបណ្ដាលឲ្យសង្គ្រាមដែលអូសបន្លាយពេលជាង ៤ ឆ្នាំមកនេះ​ ហាក់បង្កើនកម្តៅខ្លាំងឡើងវិញ ។
 
យ៉ាងណា ប្រធានគោលនយោបាយ មន្ទីរបញ្ចកោណ លោក Elbridge Colby ធ្លាប់បាននិយាយជាសាធារណៈថា សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារសមាជិកណាតូ ទោះបីជាសម្ព័ន្ធមិត្ត អឺរ៉ុប ទាំងនេះ នាំមុខ លើកម្លាំងយោធាធម្មតា ក៏ដោយ។

ប៉ុន្តែ កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump និងមនុស្សជំនិតរបស់លោកជាច្រើននាក់បានរិះគន់សម្ព័ន្ធមិត្ត អឺរ៉ុប ចំពោះការមិនចំណាយឲ្យគ្រប់គ្រាន់លើផ្នែកយោធារបស់ប្រទេសទាំងនោះ ដោយចាំតែពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ការការពារជាតិ របស់ពួកគេ ។
 
បច្ចុប្បន្ន ប្រទេសស្ថិតនៅប៉ែកខាងកើត របស់អង្គការ NATO រួមមាន ប៉ូឡូញ និងរដ្ឋបាល់ទិកមួយចំនួន ត្រូវបានអាមេរិកបញ្ជូនយន្តហោះដែលមានសមត្ថភាពទ្វេរដង ទាំងបំពាក់អាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ទៅបញ្ឈរជើងនៅទីនោះរួចទៅហើយ ៕

ប្រភព ៖ Usnews ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា