រុស្ស៊ី ចោទ អ៊ុយក្រែន បង្កើតសង្គ្រាមទម្រង់ថ្មី និងប្រព្រឹត្តអំពើភេវរកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ចោទ អ៊ុយក្រែន បង្កើតសង្គ្រាមទម្រង់ថ្មី និងប្រព្រឹត្តអំពើភេវរកម្ម

រុស្ស៊ី ចោទ អ៊ុយក្រែន បង្កើតសង្គ្រាមទម្រង់ថ្មី និងប្រព្រឹត្តអំពើភេវរកម្ម

មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃ អង្គារ និយាយថា សង្គ្រាមនៅអ៊ុយក្រែនបានឈានជើងចូលដល់ទម្រង់ថ្មី ឬខុសប្លែកពីមុនហើយ ដោយសារតែយោធារបស់ទីក្រុងកៀវ បានប្រព្រឹត្តអំពើភេរវកម្មអមនុស្សធម៌ប្រឆាំងនឹងជនស៊ីវិល ។

Advertisement

ការអះអាងរបស់វិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានប្រើប្រាស់មីស៊ីលចំនួន ៧៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើករហូតដល់ ៦៥៦គ្រឿងវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន កាលពីថ្ងៃ អង្គារ បណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់ និង១០០នាក់ទៀតរបួស ។

ការវាយប្រហារទ្រង់ទ្រាយធំនេះ កើតឡើងក្រោយរុស្ស៊ីចោទអ៊ុយក្រែន ថាបានប្រើប្រាស់ដ្រូនវាយប្រហារអគារស្នាក់នៅរបស់និសិ្សត ក្នុងតំបន់ លូហាន់ ដែលគ្រប់គ្រងដោយរុស្ស៊ី កាលពីខែឧសភា ដែលបណ្តាលឱ្យមានជនស៊ីវិលជាច្រើនស្លាប់ និងរបួស ។

ប៉ុន្តែអ៊ុយក្រែនបានបដិសេធ និងថា ខ្លួនបានវាយប្រហារលើគោលដៅមជ្ឈមណ្ឌលបញ្ជាដ្រូនរបស់ទាហានរុស្ស៊ីនោះទេ ។

យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ និយាយថា សង្គ្រាមបានឈានចូលដល់គំរូខុសគ្នា ឬទម្រង់ថ្មី ហើយរុស្ស៊ីនឹងចាត់វិធានការសងសឹកទៅនឹងអ្វីដែលខ្លួនហៅថា ជា “អំពើភេរវកម្ម” របស់អ៊ុយក្រែន ។

បើតាម ស្ត្រេតស៍ ថាមស៍, វិមានក្រឹមឡាំងនៅតែប្រកាន់ជំហរថា សង្គ្រាមអាចនឹងបញ្ចប់ភ្លាមៗ ប្រសិនបើអ៊ុយក្រែនព្រមដកទ័ពចេញពីតំបន់ទាំង៤ ដែលរុស្ស៊ីបានប្រកាសកាត់យកកាលពីឆ្នាំ ២០២២ ។ ប៉ុន្តែភាគីអ៊ុយក្រែនចាត់ទុកលក្ខខណ្ឌនេះថា ជាការគំរាមកំហែង និងមិនអាចទទួលយកបានឡើយ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា