រុស្ស៊ី ប្រកាសត្រៀមខ្លួនធ្វើឲ្យមានទំនាក់ទំនងធម្មតា ជាមួយអាមេរិកវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ប្រកាសត្រៀមខ្លួនធ្វើឲ្យមានទំនាក់ទំនងធម្មតា ជាមួយអាមេរិកវិញ

រុស្ស៊ី ប្រកាសត្រៀមខ្លួនធ្វើឲ្យមានទំនាក់ទំនងធម្មតា ជាមួយអាមេរិកវិញ

មូស្គូ ៖ ទីក្រុងមូស្គូ ប្រកាសត្រៀមខ្លួនជាស្រេច សម្រាប់ការធ្វើឱ្យមានទំនាក់ទំនងធម្មតា ជាមួយសហរដ្ឋអាមេរិក ដោយផលប្រយោជន៍របស់ខ្លួន ត្រូវបានគោរព។ នេះបើតាមការបញ្ជាក់ ពីសំណាក់មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃអង្គារ។

Advertisement

ប្រធាននាយកដ្ឋាន អាត្លង់ទិកខាងជើង នៃ ក្រសួងការបរទេសរុស្ស៊ី លោក Alexander Gusarov បាននិយាយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងធម្មតា ជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិនបើផលប្រយោជន៍របស់ខ្លួន ត្រូវបានគោរព ហើយកិច្ចការផ្ទៃក្នុងរបស់ខ្លួន មិនត្រូវបានជ្រៀតជ្រែកឡើយ។

ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយទស្សនាវដ្ដី International Affairs, លោក Gusarov រៀបរាប់ទៀតថា ចាប់តាំងពីឡើងកាន់អំណាចមក, មេដឹកនាំអាមេរិក បច្ចុប្បន្ន បានប្រកាសពីចេតនា ពិនិត្យឡើងវិញ នូវអាកប្បកិរិយាប្រឈមមុខ និង មនោគមវិជ្ជា ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ។

លោក Gusarov បានបន្ថែមថា «ការសន្ទនាប្រកបដោយតុល្យភាព និងជាក់ស្តែង បានក្លាយជាបទដ្ឋាន ទោះបីជាមានការខ្វែងគំនិតគ្នា ជាច្រើនក៏ដោយ។ ទំនាក់ទំនងទ្វេភាគី ដែលមានប្រយោជន៍ជាច្រើនបានកើតឡើង រួមទាំង នៅកម្រិតខ្ពស់បំផុត» ។

បើតាម Tass, ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីប្រទេសទាំងពីរ ធ្លាប់បានជួបគ្នា ជាប្រវត្ថិសាស្ត្រ នៅទឹកដីអាមេរិក កាលពីឆ្នាំមុន ហើយ បានបន្តជជែកគ្នា តាមទូរស័ព្ទបន្តបន្ទាប់ទៀត។ ជាងនេះទៀត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ នៅឆ្នាំនេះ នេះបើតាមមន្ត្រីរុស្ស៊ី៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា