កូរ៉េខាងជើង រិះគន់ ក្រោយ អាមេរិក សរសើរ កូរ៉េខាងត្បូង ជា “កាំបិតចាក់បេះដូងអាស៊ី” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង រិះគន់ ក្រោយ អាមេរិក សរសើរ កូរ៉េខាងត្បូង ជា “កាំបិតចាក់បេះដូងអាស៊ី”

កូរ៉េខាងជើង រិះគន់ ក្រោយ អាមេរិក សរសើរ កូរ៉េខាងត្បូង ជា “កាំបិតចាក់បេះដូងអាស៊ី”

សេអ៊ូល ៖ កូរ៉េខាងជើង នៅថ្ងៃ ពុធ នេះ បានចេញមុខរិះគន់ធ្ងន់ៗ ចំពោះការលើកឡើងរបស់មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង ដែលបានប្រៀបធៀបកូរ៉េខាងត្បូង ទៅនឹង “កាំបិតចាក់បេះដូងអាស៊ី” ។

Advertisement

ក្នុងន័យនេះ ទំនងជាចង់សំដៅដល់យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក នៅក្នុងការទប់ទល់ប្រឆាំងនឹងឥទ្ធិពលរបស់ចិន ដែលប្រទេសមហាយក្សនៅអាស៊ី ។

លោកឧត្តមសេនីយ៍ឯក ហ្សាវីយើ ប្រ៊ុនស៊ុន មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង បាននិយាយបែបនេះក្នុងកម្មវិធី Podcast មួយរបស់វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ នៃមហាវិទ្យាល័យសង្គ្រាមកងទ័ពអាមេរិក កាលពីចុងខែឧសភា ។

ជាការឆ្លើយតប កាសែតរដ្ឋ KCNA របស់កូរ៉េខាងជើង ផ្អែកតាមសម្តីអ្នកវិភាគឈ្មោះ គីម ម្យុង ឆុល បានចេញផ្សាយចោទប្រកាន់ចំៗថា សហរដ្ឋអាមេរិក ជា “មេក្លោងរំខានសន្តិភាព និងជាចក្រភពសង្គ្រាមដ៏អាក្រក់បំផុតរបស់ពិភពលោក ។

កូរ៉េខាងជើងបានរិះគន់មិនសំចៃមាត់ទៀតថា ការអះអាងរបស់អាមេរិកបានលាតត្រដាងជាថ្មីម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនគ្រាន់តែប្រើប្រាស់កូរ៉េខាងត្បូងជា “ឧបករណ៍ភូមិសាស្ត្រនយោបាយ” និងជា “មូលដ្ឋានទ័ពជួរមុខ” ដើម្បីអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីបង្ក្រាប និងទប់ទល់ឥទ្ធិពលចិនតែប៉ុណ្ណោះ ។

បន្ថែមលើនេះ កូរ៉េខាងជើងបានព្រមានថា ការខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការទប់ទល់ចិន នឹងជំរុញឱ្យប្រទេសជិតខាងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរារាំង និងបន្សាបឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោន ។

ទន្ទឹមគ្នា ស្ថានទូតចិនប្រចាំទីក្រុងសេអ៊ូល ក៏បានចេញមុខថ្កោលទោសយ៉ាងខ្លាំងភ្លាមៗផងដែរ ដោយចាត់ទុកថា សម្តីរបស់មេទ័ពអាមេរិករូបនេះ គឺឆ្លងកាត់ខ្សែបន្ទាត់ក្រហម និងពោរពេញដោយអរិភាពប្រឆាំងនឹងមហាយក្សចិន ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា