នាយករដ្ឋមន្ត្រីទាត់ចោលព័ត៌មានថាមានការកាត់កញ្ចប់ថវិកាពីក្រសួងនានាទៅឱ្យក្រសួងការពារជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីទាត់ចោលព័ត៌មានថាមានការកាត់កញ្ចប់ថវិកាពីក្រសួងនានាទៅឱ្យក្រសួងការពារជាតិ

នាយករដ្ឋមន្ត្រីទាត់ចោលព័ត៌មានថាមានការកាត់កញ្ចប់ថវិកាពីក្រសួងនានាទៅឱ្យក្រសួងការពារជាតិ

ថ្លែងចេញពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទីទី៣ ខែមិថុនានេះ  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលពុំមានការកាត់បន្ថយកញ្ចប់ថវិកាពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាល ដើម្បីយកទៅបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិ ដូចការផ្សព្វផ្សាយមួយចំនួននាពេលថ្មីៗនេះឡើយ។
 
ផ្ទុយទៅវិញ គម្រោងចំណាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាល នឹងបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។

Advertisement

សម្តេចមហាបវរធិបតីបានថ្លែងថា ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជា​ត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របតាម​ពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅ​នៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, និង ការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និង វិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេល ទៅនឹងសេចក្តីត្រូវ​ការ​នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកិច្ចការពារជាតិមាតុភូមិ ។

ព្រមជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីផែនការចំណាយលើវិស័យអប់រំ និងសុខាភិបាល ដែលបន្តកើនឡើងនៅឆ្នាំ២០២៦ និង​នៅឆ្នាំ២០២៧ ព្រមទាំងឆ្នាំ២០២៨។ រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនលើវិស័យ​ការពារជាតិ ដែលមិនប៉ះពាល់ដល់វិស័យទាំងពីរនេះទេ។​ ចំណាយលើវិស័យការពារជាតិ នឹងកើនឡើង​ ដោយរាជរដ្ឋាភិបាលនៅមានកញ្ចប់ថវិកាគ្រប់គ្រាន់ មិន​ទាន់​មានភាព​ចាំបាច់​ក្នុងការដកកញ្ចប់ថវិកាពីវិស័យអប់រំ​ សុខាភិបាល និងសង្គមកិច្ចនោះទេ។
 
សម្តេចបញ្ជាក់ថា វិស័យការ​ពារជាតិមិនមែន​ការពារត្រឹមមួយថ្ងៃនោះទេ គឺត្រូវប្រើប្រាស់រយៈពេលយូរអង្វែង។ ដូចនេះការកសាង និងការការពារជាតិរឹងមាំអាស្រ័យលើមនុស្ស​រឹងមាំ ហើយ​ធនធានមនុស្សរឹងមាំ អាស្រ័យលើការវិនិយោគទាំងក្នុងវិស័យអប់រំ សុខាភិបាល និងសង្គម​កិច្ច៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា