សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រែក្លាយប្រទេសកម្ពុជាទៅជា​ប្រទេសអធិរាជស្វាយចន្ទី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រែក្លាយប្រទេសកម្ពុជាទៅជា​ប្រទេសអធិរាជស្វាយចន្ទី

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រែក្លាយប្រទេសកម្ពុជាទៅជា​ប្រទេសអធិរាជស្វាយចន្ទី

កំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជា​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា បានគូសបញ្ជាក់ឡើងវិញពីមហិច្ឆតារបស់កម្ពុជា ចង់ក្លាយជាអធិរាជស្វាយចន្ទី ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់លេខ២​ ក្នុងពិភព​លោក​ ជាប្រទេស​ផលិត និងនាំចេញ​គ្រាប់​ស្វាយ​ចន្ទី​ច្រើន​ជាង​គេបំផុត ឈរពីក្រោយ​ប្រទេស​កូដឌីវ័រ។

Advertisement

មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ត្រី​នៃ​មន្ទីរ​អង្គ​ភាពនានាជុំវិញខេត្តកំពង់ធំ ដែលជា​ខេត្ត​យុទ្ធសាស្ត្រ​សម្រាប់ដំណាំស្វាយចន្ទី នៅព្រឹកថ្ងៃទី០៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តកំពង់ធំ ​ជា​គោល​ដៅ​នៃ​ការ​ចាប់អា​រម្មណ៍​ការ​វិនិយោគ​កែច្នៃ​គ្រាប់​ស្វាយចន្ទី ដោយសម្តេចជំរុញឲ្យ​អភិបាលខេត្តនេះត្រូវក្តាប់​ឱកាសទាក់ទងការទាក់ទាញការវិនិយោគ។

សម្តេចតេជោ ជំរុញថា យើងត្រូវប្រែក្លាយប្រទេសកម្ពុជា ទៅជាអធិរាជគ្រាប់ស្វាយចន្ទី ខណៈ​លើ​ពិភព​លោក ​បច្ចុប្បន្ន ប្រទេសដែលមានគ្រាប់ស្វាយចន្ទីច្រើនជាងគេ គឺកម្ពុជា ។ សម្តេចបញ្ជាក់ថា ពី​មុន ​គឺ​ប្រទេស​កូឌីវ័រ តែពេលនេះ គឺកម្ពុជា ។

បើតាមសម្តេច​ប្រមុខរដ្ឋស្តីទី ប្រទេសវៀតណាម និងប្រទេសឥណ្ឌាគឺជាប្រទេស​វៀតណាម គឺជា​ប្រទេស​ចែក​ចាយ​គ្រាប់ស្វាយ​ចន្ទីធំជាងគេបំផុត​លើ​ពិភព​លោក តាមពីក្រោយ​ដោយ​ប្រទេសឥណ្ឌា។ ប៉ុន្តែប្រទេសទាំងពី​រ​ផលិត​គ្រាប់ស្វាយចន្ទី​មិនគ្រប់គ្រាន់ឡើយ​។ ហេតុនេះ​សម្តេច​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដាំ​ដំណាំ​ត្រូពិកនេះ​ឲ្យ​បាន​ច្រើន​ដ្បិតជាដំណាំងាយដាំដុះ។
 
ខេត្តកំពង់ធំ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីមានចំនួនសរុប ១៦៨ ១៥២ហិកតា ស្មើនឹង២៣%នៃផ្ទៃដីកសិកម្មសរុប។ រាជរដ្ឋាភិបាល​បានដាក់គោលដៅ​បង្កើត​សួនឧស្សាហកម្ម​សម្រាប់​ដំណាំស្វាយ​ចន្ទី​នៅ​ខេត្ត​កំពុង​ធំ សម្រាប់​ការផលិត កែច្នៃ និងនាំចេញ។

បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមន៍ចន្ទីកម្ពុជា តម្លៃគ្រាប់ស្វាយចន្ទីសើមក្នុងឆ្នាំ ២០២៦ ស្ថិតចន្លោះប្រមាណជាង ៥ពាន់ ដល់ ៧០០០រៀល ក្នុង ១គីឡូក្រាម គឺថ្លៃជាង​ឆ្នាំ ២០២៥។ ឆ្នាំ ២០២៥ ដែលតម្លៃគ្រាប់ស្វាយ​ចន្ទីសើម​ស្ថិតក្នុងចន្លោះ​ពី ៤ ៥០០ ទៅ ៦ ៥០០ រៀលប៉ុណ្ណោះ ក្នុង ១គីឡូក្រាម។

បច្ចុប្បន្ន​វៀតណាម​គឺជាទីផ្សារ​នាំចេញ​ធំបំផុត​សម្រាប់គ្រាប់ស្វាយចន្ទី​សើម​របស់​កម្ពុជា៕
ដោយ៖វណ្ណលុក

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា