លោក ត្រាំ បង្ហើបផែនការណាត់ជួបមេដឹកនាំថ្មីអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ បង្ហើបផែនការណាត់ជួបមេដឹកនាំថ្មីអ៊ីរ៉ង់

លោក ត្រាំ បង្ហើបផែនការណាត់ជួបមេដឹកនាំថ្មីអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក អះអាងថា អ៊ីរ៉ង់ព្រមព្រៀងមិនផលិតអាវុធនុយក្លេអ៊ែរ ហើយលើកឡើងទៀតថា លោកអាចនឹងជួបតទល់ជាមួយមេដឹកនាំថ្មី គឺ លោក Mojtaba Khamenei។

Advertisement

លោក Trump បានប្រាប់ Pod Force One នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធថា «ពួកគេបានយល់ព្រមរួចហើយថា ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ»។

នៅពេលសួរអំពី ការចូលរួម របស់លោក Mojtaba Khamenei ក្នុងកិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់អរិភាព, លោក Trump បាននិយាយថា «គាត់មានការពាក់ព័ន្ធជាដាច់ខាត… ខ្ញុំគិតថា ពួកគេមានការគោរពច្រើនចំពោះគាត់»។

លោក Trump បាននិយាយទៀតថា «ខ្ញុំចង់ជួបគាត់…យើងប្រហែលជានឹងជួបគ្នា នៅពេលណាមួយ អាស្រ័យលើរបៀបដែលវាដំណើរការទាំងអស់» ។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បាននិយាយថា លោកបានចាត់ទុកសង្រ្គាមអ៊ីរ៉ង់ថា ជាជោគជ័យ ព្រោះយោធារបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានបំផ្លាញ។

ជម្លោះដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើឱ្យតម្លៃរថាមពលសកលកើនឡើងខ្លាំង ហើយបានបង្ហាញពីភាពមិនពេញនិយម ជាមួយប្រជាជនអាមេរិក ជាច្រើនខែ មុនការបោះឆ្នោតសភា នាខែវិច្ឆិកា៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា