មន្ត្រីក្រសួងប្រៃសណីយ៍នបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីក្រសួងប្រៃសណីយ៍នបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល”

មន្ត្រីក្រសួងប្រៃសណីយ៍នបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល”

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដោយតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក.ប.ទ. ទាំងអស់បានសិក្សាស្វែងយល់និងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារ ជំរុញនវានុវត្តន៍ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងចូលរួមកសាងអនាគតឌីជីថលរបស់កម្ពុជា នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដែលបានបែងចែកជា១១ក្រុម តាមពេលវេលា និងទីកន្លែងកំណត់ ផងដែរ។

Advertisement

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការ លើមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតរបស់កម្ពុជា ហានិភ័យនិងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងាររួមមាន សមត្ថភាពក្នុងការសួរសំណួរដើម្បីបំផុសគំនិត ការសង្ខេបឯកសារឱ្យមានភាពខ្លីខ្លឹម ការរៀបចំលិខិតស្នាម កាលវិភាគ ផែនការហិរញ្ញវត្ថុ ការរៀបចំស្លាយបទបង្ហាញ ការបង្កើតមាតិកា ឬគេហទំព័រផ្សព្វផ្សសាយ រួមទាំងការងារបច្ចេកទេសកម្រិតខ្ពស់លើការវិភាគទិន្នន័យស្មុគស្មាញ និងការគ្រប់គ្រងឯកសារ ឬគម្រោងរបស់ស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា