ចិន-កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន-កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦

ចិន-កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

Advertisement

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខានេះ គឺជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គឡាន-ឆាង ខណៈពេលអបអរសាទរខួបលើកទី១០ នៃការបង្កើតយន្តការនេះ។ មូលនិធីពិសេសនេះ ដើរតួនាទីស្នូលក្នុងការគាំទ្រគម្រោងអភិវឌ្ឍន៍ក្នុងតំបន់មេគង្គដែលតែងតែជម្រុញសមាហរណកម្មតំបន់ និងការអភិវឌ្ឍប្រកបដោយចេរភាពសម្រាប់ប្រទេសជាសមាជិកទាំងអស់។ តាមរយៈការអនុវត្តគម្រោងជាច្រើនកន្លងមកមូលនិធីនេះបាននាំមកនៅអត្ថប្រយោជន៍ជាក់ស្តែង និងយូរអង្វែងដល់ប្រជាជនកម្ពុជាក្នុងវវិស័យជាច្រើនដូចជា ការអប់រំ សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សមត្ថភាពស្ត្រី ការគ្រប់គ្រងធនធានទឹក កសិកម្ម អភិវឌ្ឍន៍ជនបទ ការពារបរិស្ថាន និងអភិវឌ្ឍន៍បៃតង ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ពីតម្លៃ និងសារៈសំខាន់នៃមូលនិធិនេះ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចេរភាព និងភាពធន់ក្នុងសហគមន៍មេគង្គ។ ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងសរុបចំនួន ១០៦គម្រោង ក្រោមមូលនិធីនេះស្មើនឹង ៣៧លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០២៦ កម្ពុជាទទួលបានគម្រោងចំនួន ៧ ជាមួយថវិកាជាង ១លាន ៩សែន ៨ម៉ឺនដុល្លារដែលផ្តោតលើវិស័យអាទិភាពដូចជា កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ជនបទ និងទឹកស្អាត សុខាភិបាល បច្ចេកវិទ្យាបៃតង និងការគ្រប់គ្រងទិន្នន័យធនធានទឹក…។ល។

ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនៅសោមនស្សរីករាយដែលបានចូលរួមពិធីចុះហត្ថលេខានៅកិច្ចព្រមព្រៀងគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦។ ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការ លេខាធិការដ្ឋានជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្រសួង និងស្ថាប័នពាក់ព័ន្ធនានាចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររយៈបេលវែង និងការគាំទ្រយ៉ាងខ្លាំងក្នុងការជម្រុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ហើយនេះជាលើកទី៣ ដែលឯកឧត្តមបានអញ្ជើញចូលរួមចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ចាប់តាំងពីឯកឧត្តមកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រួមទាំងគម្រោងទាំង៧ ដែលចុះហត្ថលេខានាថ្ងៃនេះ។ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា ចំនួនគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ចិននិងកម្ពុជាបានឈានទៅដល់ចំនួន ១១៣។

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចូលរួមកម្មវិធីឡានឆាង-មេគង្គ ជាង៤០ គម្រោងទាំងនេះបានផ្តល់ផលវិជ្ជមាន និងត្រូវបានស្វាគមន៍ដោយប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដែលបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពរបស់ប្រទេសឡានឆាង-មេគង្គ ដែលថាផឹកទឹកទន្លេតែមួយជោគវាសនាជាប់គ្នាយ៉ាងជិតស្និទ្ធ។

ឯកអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ថា គម្រោងមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦ ដែលបានចុះហត្ថលេខាលើកនេះ មិនថាគម្រោងផ្គត់ផ្គង់ទឹក ការលុបបំបាត់ជំងឺរលាកថ្លើម ការកាត់បន្ថយភាពក្រីក្រតាមរយៈការដាំដុះផ្សិត ឬការកែច្នៃវេចខ្ចប់ផលិតផល បច្ចេកវិទ្យាបៃតង និងការផ្លាស់ប្តូរជីឌីថល សុទ្ធតែបង្ហាញពេញលេញថាកិច្ចសហប្រិតិបត្តិការឡានឆាង-មេគង្គ ផ្តល់ការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ ហើយប្រកាន់ភ្ជាប់ភាពជាអ្នកជិតខាងល្អ និងប្រាក់ភ្ជាប់អនាគតរួមគ្នា និងប្រកាន់ភ្ជាប់ការជម្រុញការអភិវឌ្ឍន៍ដោយនវានុវត្ត និងគំនិតផ្តួចផ្តើមថ្មីៗ។ យើងមានបំណងធ្វើការជាប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀតដើម្បីជម្រុញដំណើរការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដោយធានាថាគម្រោងទាំងនេះនឹងចាក់ឫសគល់និងរីកចំរើន និងទទួលបានផ្លែផ្កាដែលទទួលបានផលប្រយោជន៍ពិតប្រាកដដល់ប្រជាជននៃប្រទេសតាមបណ្តោយទន្លេមេគង្គ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា