ឥណ្ឌា ត្រៀមចាយ ២ ពាន់លានដុល្លារ ទិញយន្តហោះគ្មានមនុស្សបើកយោធាក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា ត្រៀមចាយ ២ ពាន់លានដុល្លារ ទិញយន្តហោះគ្មានមនុស្សបើកយោធាក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត

ឥណ្ឌា ត្រៀមចាយ ២ ពាន់លានដុល្លារ ទិញយន្តហោះគ្មានមនុស្សបើកយោធាក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត

ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌា ត្រៀមដកលុយចេញពីហោប៉ៅដល់ទៅ ២ ពាន់លានដុល្លារ យកទៅបញ្ជាទិញយន្តហោះគ្មានមនុស្សបើកយោធា ពីក្រុមហ៊ុនផលិតក្នុងស្រុក នៅឆ្នាំ ២០២៦ នេះ ។
 
វាគឺជាការបញ្ជាទិញយន្តហោះគ្មានមនុស្សបើកយោធាដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌា ស្របពេលមានការប្រែប្រួលផ្នែកភូមិសាស្រ្តនយោបាយ បង្កឡើងពីជម្លោះសកល និងក្នុងតំបន់ ។
 
ការសម្រេចចិត្តរបស់ឥណ្ឌានេះដែរ កើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាផ្នែកយោធាជាមួយប៉ាគីស្ថាន និងការមើលឃើញពីប្រសិទ្ធភាពដ្រូនតម្លៃថោក ដែលប្រើក្នុងសង្គ្រាមសម័យទំនើបនៅអ៊ុយក្រែន និងអ៊ីរ៉ង់ ។
 
បើតាម Economic Times, ការបញ្ជាទិញដ៏ធំនេះ ផ្ដោតសំខាន់លើប្រភេទដ្រូនយុទ្ធសាស្ត្រ និងដ្រូនប្រយុទ្ធ ដែលមានសមត្ថភាពខ្ពស់ ក្នុងការឈ្លបយកការណ៍ និងវាយប្រហារចំគោលដៅជាក់លាក់ ។
 
យោងតាមសហព័ន្ធយន្តហោះគ្មានមនុស្សរបស់ឥណ្ឌា , គម្រោងនេះនឹងត្រូវពន្លឿនបន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការប្រតិបត្តិការការពារជាតិឱ្យទាន់ពេលវេលា ខណៈការចែកចាយដ្រូនទាំងនោះ ត្រូវបានរំពឹងថា នឹងបញ្ចប់នៅចន្លោះពី ១៨ ទៅ ២៤ ខែ ។
 
គួរកត់សម្គាល់ រដ្ឋាភិបាលឥណ្ឌា បានផ្តល់អាទិភាពខ្ពស់ដល់យុទ្ធសាស្ត្រ “Make in India” ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតដ្រូន និងគ្រឿងបន្លាស់ក្នុងស្រុកជាង ៦០០ក្រុមហ៊ុន ។
 
យុទ្ធសាស្រ្តនេះ ផ្តោតសំខាន់លើការបញ្ជាទិញដោយផ្ទាល់ពីក្រុមហ៊ុនផលិត និងក្រុមហ៊ុនធុរកិច្ចបង្កើតថ្មីក្នុងស្រុក ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីការពារជាតិរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ៕ 
 
ប្រភព ៖ Economic Times ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា