Taobao Cambodia បើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំ 618 ធំបំផុត ជាមួយការដាក់សេវាទទួលទំនិញដោយខ្លួនឯង និងប័ណ្ណបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនប្រចាំថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Taobao Cambodia បើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំ 618 ធំបំផុត ជាមួយការដាក់សេវាទទួលទំនិញដោយខ្លួនឯង និងប័ណ្ណបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនប្រចាំថ្ងៃ

Taobao Cambodia បើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំ 618 ធំបំផុត ជាមួយការដាក់សេវាទទួលទំនិញដោយខ្លួនឯង និងប័ណ្ណបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនប្រចាំថ្ងៃ

ភ្នំពេញ កម្ពុជា – ខែ ឧសភា ឆ្នាំ 2026 – Taobao Cambodia បានប្រកាសបើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំដ៏ធំបំផុតរបស់ខ្លួន ក្រោមឈ្មោះ “Taobao 618 Mid-Year Shopping Festival” ដែលនាំមកជូនអ្នកប្រើប្រាស់នៅកម្ពុជានូវការបញ្ចុះតម្លៃដ៏ពិសេស សេវាកម្មថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការទិញទំនិញឆ្លងដែន។

Advertisement

កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី 21 ខែឧសភា ដល់ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2026។ ក្នុងនាមជាព្រឹត្តិការណ៍លក់ទំនិញពាក់កណ្តាលឆ្នាំដ៏ធំបំផុតមួយរបស់ Taobao ដែលមានកេរ្តិ៍ឈ្មោះល្បីមិនចាញ់កម្មវិធី Double 11 នោះ។​ កម្មវិធី 618 នាំមកនូវការបញ្ចុះតម្លៃលើទំនិញទូទាំងវេទិកា សេវាកម្មដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់កម្ពុជា និងអត្ថប្រយោជន៍បញ្ចុះតម្លៃពិសេសពីដៃគូទូទាត់ក្នុងស្រុក រហូតដល់ទៅមួយខែពេញ។

ដើម្បីផ្តល់ជូនបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល និងរលូន Taobao បន្តពង្រឹងសេវាកម្មសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា តាមរយៈការកែលម្អសំខាន់ៗដូចជា៖

  • សេវាទទួលទំនិញដោយខ្លួនឯង (Self-Pickup Service)៖ នឹងដាក់ឱ្យដំណើរការនៅខែមិថុនានេះ ដើម្បីផ្តល់ភាពងាយស្រួល និងភាពបត់បែនកាន់តែខ្ពស់ក្នុងការទទួលកញ្ចប់ទំនិញតាមទីតាំងទទួលដែលបានកំណត់។
  • សេវាត្រឡប់ទំនិញក្នុងស្រុក (Local Returns)៖ ជួយឱ្យអ្នកប្រើប្រាស់អាចទិញទំនិញដោយកាន់តែមានទំនុកចិត្ត និងធ្វើការត្រឡប់ទំនិញបានកាន់តែងាយស្រួល។

លោកស្រី Jess ប្រធាន Taobao Cambodia បានមានប្រសាសន៍ថា៖

“យើងនៅតែបន្តប្តេជ្ញាចិត្តចំពោះទីផ្សារកម្ពុជា និងបន្តវិនិយោគលើការកែលម្អបទពិសោធន៍ទិញទំនិញសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។ ក្រៅពីការផ្តល់ជូនពិសេសជាមួយដៃគូធនាគារក្នុងស្រុក យើងក៏កំពុងដាក់ឱ្យដំណើរការសេវាទទួលទំនិញដោយខ្លួនឯងជាផ្លូវការ ដោយមានគោលដៅពង្រីកដល់ជាង 2០0 ទីតាំងនៅក្នុងដំណាក់កាលដំបូង។ តាមរយៈការធ្វើមូលដ្ឋានីយកម្មជាបន្តបន្ទាប់ យើងចង់ផ្តល់តម្លៃសំខាន់ 3 ដល់អ្នកប្រើប្រាស់កម្ពុជា គឺ ទំនុកចិត្តលើគុណភាពទំនិញ ភាពងាយស្រួលក្នុងការទិញទំនិញ និងបទពិសោធន៍រីករាយជាមួយការផ្តល់ជូនជាច្រើនទាក់ទងនឹងថ្លៃដឹកជញ្ជូន និងការទូទាត់ប្រាក់។”

ជម្រើសទំនិញទាន់សម័យ និងវេទិកាដែលអាចទុកចិត្តបាន

ដោយសារកំណើនខ្លាំងនៃតម្រូវការផលិតផលសម្លៀកបំពាក់ពីសំណាក់អ្នកប្រើប្រាស់កម្ពុជា Taobao បន្តពង្រឹងតួនាទីរបស់ខ្លួន ជាវេទិកាទិញទំនិញអនឡាញឈានមុខគេ។ វេទិកានេះផ្តល់ជូនជម្រើសទំនិញយ៉ាងសម្បូរបែប ចាប់ពីសម្លៀកបំពាក់ ផលិតផលសម្រស់ រហូតដល់គ្រឿងបន្លាស់ឌីជីថល និងឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃ ដែលជួយឱ្យអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន និងទទួលបានតម្លៃកាន់តែល្អ។

ដើម្បីបង្កើនភាពជឿជាក់ Taobao ផ្តល់ព័ត៌មានលម្អិតអំពីផលិតផល និងការវាយតម្លៃពិតប្រាកដពីអ្នកទិញទូទាំងពិភពលោក ដែលជួយឱ្យអ្នកប្រើប្រាស់ថ្មីអាចទិញទំនិញបានដោយទំនុកចិត្ត។ វេទិកានេះក៏រួមមានការបញ្ចូលបន្ថែមភាសាអង់គ្លេស  ដើម្បីធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។

បន្ថែមពីនេះ Taobao ក៏បានដាក់បញ្ចូលបច្ចេកវិទ្យា Qianwen AI របស់ Alibaba Group ដើម្បីបង្កើត AI Shopping Assistant ថ្មី ដែលអាចជួយអ្នកប្រើប្រាស់ស្វែងរក ប្រៀបធៀប និងបញ្ជាទិញទំនិញតាមរយៈការសន្ទនាភាសាធម្មតា (បច្ចុប្បន្នមានសម្រាប់ការប្រើជាភាសាចិនប៉ុណ្ណោះ)។

ការផ្តល់ជូនពិសេសក្នុងកម្មវិធី 618

ក្នុងអំឡុងពេលកម្មវិធី អ្នកប្រើប្រាស់អាចទទួលបានប័ណ្ណបញ្ចុះតម្លៃថ្លៃដឹកជញ្ជូន 20 RMB រៀងរាល់ថ្ងៃនៅម៉ោង 12 ថ្ងៃត្រង់ ដោយមានសរុបចំនួន 150,000 ប័ណ្ណសម្រាប់យុទ្ធនាការទាំងមូល។

អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយ៖

  • ការបញ្ចុះតម្លៃលើទំនិញផ្លូវការរហូតដល់ 15%
  • ដឹកជញ្ជូនឆ្លងដែនឥតគិតថ្លៃសម្រាប់ទំនិញជ្រើសរើសដែលមានតម្លៃលើស 99 RMB (ប្រហែល 14 ដុល្លារ)

ដើម្បីផ្តល់តម្លៃបន្ថែម Taobao បានសហការជាមួយដៃគូធនាគារក្នុងស្រុក ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ពិសេសដូចខាងក្រោម៖

CAMPU Bank (20 ឧសភា – 20 មិថុនា)
  • អ្នកប្រើប្រាស់ទូទៅ៖ បញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 30 ដុល្លារឡើងទៅ
  • អ្នកប្រើថ្មី៖ បញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 5 ដុល្លារឡើងទៅ
SATHAPANA Bank (1 មិថុនា – 20 មិថុនា)
  • ចំណាយ 15 ដុល្លារ បញ្ចុះតម្លៃ 2 ដុល្លារ រៀងរាល់ថ្ងៃ
  • ចំណាយ 168 ដុល្លារ បញ្ចុះតម្លៃ 8 ដុល្លារ រៀងរាល់ថ្ងៃ

សម្រាប់អ្នកប្រើប្រាស់ថ្មី Taobao ក៏ផ្តល់ជូនការបញ្ចុះតម្លៃ 2.8 ដុល្លារ សម្រាប់ការបញ្ជាទិញលើកដំបូងដែលមានលក្ខខណ្ឌ និងការបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនបន្ថែម។ ការទូទាត់ប្រាក់ត្រូវបានគាំទ្រដោយ VISA, Mastercard និង Apple Pay ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួល។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី 618 របស់ Taobao Cambodia សូមតាមដានទំព័រ Facebook page , Instagram និង TikTok របស់ Taobao Cambodia ឬចូលទៅកាន់កម្មវិធី Taobao។

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា