អ្នកនាំពាក្យ៖ កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS

អ្នកនាំពាក្យ៖ កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបាននិងកំពុងបង្ហាញឡើងកាន់តែខ្លាំង ក្នុងការគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។

Advertisement

ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការ និងនីតិវិធីក្នុងការដោះស្រាយបញ្ហានេះប្រកបដោយទំនុកចិត្តខ្ពស់ថា យុត្តិធម៌នឹងទទួលបានរវាងភាគីទាំងពីរក្រោមកិច្ចសម្របសម្រួល និងផ្សះផ្សារពីអ្នកជំនាញអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យបន្តថា ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិរបស់កម្ពុជាក៏តែងតែទទួលបានការស្វាគមន៍ និងគាំទ្រពីសហគមន៍អន្តរជាតិជារៀងរហូតមក។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់បន្តរក្សាសាមគ្គីភាពជាធ្លុងមួយប្រកបដោយទំនុកចិត្តខ្ពស់ និងភាពរឹងមាំ ពីព្រោះ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល។

សូមជម្រាបថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ តាមរយៈសារពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ដោយសម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាបានជ្រើសរើសយកយន្តការនេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាដោយអនុលោមតាមច្បាប់អន្តរជាតិ។ កម្ពុជាតែងតែប្រកាន់ភ្ជាប់នៅគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី។

កម្ពុជានៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃដោយឈរលើមូលដ្ឋានសន្តិភាពកិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិទៅមក។ ទន្ទឹមនឹងនេះ អធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាត្រូវតែគោរពជាដាច់ខាត។ សម្តេចធិបតីបានបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយកម្ពុជានិងថៃ មានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខណ្ឌទ្វេភាគីនេះ គឺអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅថា MOU2001៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា