ប្រមុខការពារជាតិអាមេរិក ៖ អឺរ៉ុប ប្រឈមនឹងការឈ្លានពាន នៃមនោគមវិជ្ជាដ៏គ្រោះថ្នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការពារជាតិអាមេរិក ៖ អឺរ៉ុប ប្រឈមនឹងការឈ្លានពាន នៃមនោគមវិជ្ជាដ៏គ្រោះថ្នាក់

ប្រមុខការពារជាតិអាមេរិក ៖ អឺរ៉ុប ប្រឈមនឹងការឈ្លានពាន នៃមនោគមវិជ្ជាដ៏គ្រោះថ្នាក់

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងព្រមានធ្ងន់ៗថា ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹង “ការឈ្លានពាននៃមនោគមវិជ្ជាដ៏គ្រោះថ្នាក់” ដោយសារតែការហូរចូលនៃលំហូរអន្តោប្រវេសន៍ខុសច្បាប់តាមផ្លូវទឹក ។
 
ការលើកឡើងដ៏ចម្រូងចម្រាសនេះ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាផ្លូវការរបស់លោក កាលពីថ្ងៃ សៅរ៍ ក្នុងឱកាសរំលឹកខួបទី ៨២ នៃទិវាប្រវត្តិសាស្ត្រ D-Day ជាថ្ងៃដែលកងទ័ពសម្ព័ន្ធមិត្តវាយលុកឡើងគោកនៅឆ្នេរ Normandy ប្រទេសបារាំង ដើម្បីរំដោះអឺរ៉ុបពីពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ ។
 
លោក Hegseth បានថ្លែងនៅឯវាលកប់សពអាមេរិកក្នុងតំបន់ Normandy ថា បច្ចុប្បន្ននេះ ឆ្នេរសមុទ្រនានារបស់អឺរ៉ុប ដូចជា នៅអេស្ប៉ាញ អ៊ីតាលី ក្រិក និងប៊ុលហ្ការី កំពុងត្រូវបានវាយលុក និងសម្រុកឡើងគោកដោយទូក និងក្រុមមនុស្សដែលនាំមកនូវមនោគមវិជ្ជាផ្សេងៗដ៏គ្រោះថ្នាក់ ។
 
លោកបានចោទសួរជាសាធារណៈ ថាតើពេលណាទើបបណ្តារដ្ឋធានីក្នុងទ្វីបអឺរ៉ុប ចាត់វិធានការចំពោះការឈ្លានពាននេះ ? ឬមួយក៏វាហួសពេលទៅហើយ? ។
 
លោក  Hegseth បន្ថែមថា បណ្តាប្រទេសលោកខាងលិចមួយចំនួន កំពុងស្ថិតក្នុងភាពស្ពឹកស្រពន់ប្រកបដោយភាពសុខស្រួល និងបានភ្លេចថា សេរីភាពមិនមែនបានមកដោយទទេៗនោះឡើយ ។
 
សុន្ទរកថារបស់ប្រមុខមន្ទីរបញ្ចកោណរូបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំហររឹងត្អឹងរបស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលតែងតែរិះគន់អឺរ៉ុបថា មានប្រព័ន្ធការពារទន់ជ្រាយ និងខ្វះសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ។
 
យ៉ាងណា ការថ្លែងបែបនេះរបស់លោក Hegseth បានទាក់ទាញការរិះគន់យ៉ាងខ្លាំងចាស់ដៃ ពីសំណាក់អ្នកវិភាគ និងមហាជននៅលើបណ្តាញសង្គម ។ បន្ថែមលើនេះ វាក៏បានធ្វើឱ្យទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក រវាងអាមេរិក និងអឺរ៉ុប កាន់តែមានភាពរកាំរកូស ហើយជំរុញឱ្យអឺរ៉ុបគិតគូរខ្លាំងឡើងលើការកាត់បន្ថយការពឹងផ្អែកលើវិស័យការពារជាតិពីទីក្រុងវ៉ាស៊ីនតោន ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា