ឧទ្ទាម ហ៊ូទី បាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល បន្ថែមលើការប្រហាររបស់អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧទ្ទាម ហ៊ូទី បាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល បន្ថែមលើការប្រហាររបស់អ៊ីរ៉ង់

ឧទ្ទាម ហ៊ូទី បាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល បន្ថែមលើការប្រហាររបស់អ៊ីរ៉ង់

បរទេស ៖ ក្រុមឧទ្ទាម ហ៊ូទី នៅប្រទេសយេម៉ែន អះអាង នៅថ្ងៃចន្ទនេះថា ខ្លួនបានវាយប្រហារដោយកាំជ្រួចមីស៊ីល ទៅលើតំបន់ Jaffa នៃប្រទេសអ៊ីស្រាអែល និង ប្រកាសហាមប្រាមការធ្វើនាវាចរណ៍ ដែលមានទំនាក់ទំនងនឹងអ៊ីស្រាអែល នៅសមុទ្រក្រហម។

Advertisement

ការវាយប្រហារ បានកើតមានឡើង នៅបន្ទាប់ពី អ៊ីស្រាអែល រងការវាយបហារពីសំណាក់អ៊ីរ៉ង់ ទុកជាការសងសឹកនឹងសកម្មភាពវាយលុករបស់ទីក្រុងហ៊្សេរុយសាឡិម នៅប្រទេស លីបង់។ ក្រុមប្រដាប់អាវុធ ហ៊ូទី គឺជាសម្ព័ន្ធមិត្ត ក្នុងតំបន់ជិតស្និទ្ធបំផុតមួយ របស់ទីក្រុងតេហេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍, អ្នកនាំពាក្យយោធា Houthi, លោក Yahya Sarea បានអះអាងថា ប្រតិបត្តិការនេះ បានសំរេចគោលដៅរបស់ខ្លួន។

លោក Sarea ក៏បានប្រកាសហាមប្រាមទាំងស្រុង លើការធ្វើនាវាចរណ៍របស់អ៊ីស្រាអែល នៅសមុទ្រក្រហម ដោយព្រមានថា កប៉ាល់ណាដែលភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែលដែលធ្វើប្រតិបត្តិការ ក្នុងផ្លូវទឹកនេះ នឹងត្រូវបានចាត់ទុកថា ជាគោលដៅយោធាស្របច្បាប់ ចាប់ពីពេលនៃការប្រកាសនេះ។

លោកបញ្ចាក់ថា ប្រតិបត្តិការយោធារបស់ខ្លួន អាចកាន់តែខ្លាំងក្លា ដរាបណាការប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់នៅតែបន្តកើតមាន។

បើតាម Xinhua, ការវិវឌ្ឍចុងក្រោយនេះ បានកត់សម្គាល់ ពីការកើនឡើងភាពតានតឹង បន្ថែមទៀត នៅក្នុងតំបន់។

នៅព្រឹកថ្ងៃចន្ទនេះ អ៊ីស្រាអែលបាននិយាយថា កម្លាំងទ័ពអាកាសរបស់ខ្លួនបានវាយប្រហារគោលដៅយោធានៅភាគខាងលិច និងកណ្តាលប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានបាញ់ កាលពីថ្ងៃអាទិត្យ។ ក្រោយមក អ៊ីរ៉ង់បានបាញ់មីស៊ីលបន្ថែមទៀតសំដៅទៅលើអ៊ីស្រាអែល។

ក្រុម ហ៊ូទី ដែលគ្រប់គ្រងរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន និងភាគច្រើននៃភាគខាងជើងរបស់ប្រទេស ចាប់តាំងពីចុងឆ្នាំ២០១៤ ក៏ធ្លាប់បានបាញ់មីស៊ីល និង យន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប៉ាឡេស្ទីនក្នុងសង្គ្រាមហ្គាហ្សា។

ក្រុមនេះក៏បានគាំទ្រអ៊ីរ៉ង់ ផងដែរ ក្នុងអំឡុងពេលជម្លោះ ១២ ថ្ងៃ កាលពីឆ្នាំមុន ជាមួយអ៊ីស្រាអែល។

ជាការឆ្លើយតប អ៊ីស្រាអែល បានធ្វើការវាយប្រហារជាបន្តបន្ទាប់ ទៅលើតំបន់ដែលគ្រប់គ្រងដោយពួក Houthi ក្នុងប្រទេសយេម៉ែន ដោយបានសម្លាប់មេដឹកនាំជាន់ខ្ពស់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

ប្រភព ៖ Xinhua ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា