រដ្ឋមន្រ្តីអធិការកិច្ចប្រាប់ភ្ញៀវបរទេសពីជំហរកម្ពុជាក្នុងការដោះស្រាយវិវាទជាមួយថៃដោយសន្តិវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអធិការកិច្ចប្រាប់ភ្ញៀវបរទេសពីជំហរកម្ពុជាក្នុងការដោះស្រាយវិវាទជាមួយថៃដោយសន្តិវិធី

រដ្ឋមន្រ្តីអធិការកិច្ចប្រាប់ភ្ញៀវបរទេសពីជំហរកម្ពុជាក្នុងការដោះស្រាយវិវាទជាមួយថៃដោយសន្តិវិធី

ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានស្វាគមន៍​យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត Vijay Jolly ទីប្រឹក្សាសភាពាណិជ្ជកម្មនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ BRICS និងជាទីប្រឹក្សាយុទ្ធសាស្ត្រនៃពិព័រណ៍ធុរកិច្ចឥណ្ឌា ឆ្នាំ២០២៦។

ឯកឧត្ដមរដ្ឋមន្រ្តីបានរំលឹកពីទំនាក់ទំនងជិតស្និទ្ធដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា ក៏ដូចជាការចូលរួមចំណែកកន្លងមករបស់ឯកឧត្តមបណ្ឌិត ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសទំនាក់ទំនងល្អរបស់ឯកឧត្តមជាមួយសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី។

Advertisement

ឯកឧត្ដម សុខ សូកេន បានលើកឡើងពីការកែទម្រង់នានា ការខិតខំប្រឹងប្រែងធ្វើទំនើបកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អភិបាលកិច្ច ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានជម្រាបជូនឯកឧត្តមបណ្ឌិត Vijay Jolly អំពីជំហររបស់កម្ពុជាពាក់ព័ន្ធនឹងសភាពការណ៍ព្រំដែនបច្ចុប្បន្នជាមួយប្រទេសថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញពីក្ដីសង្ឃឹមក្នុងការបន្តរក្សាទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធ ព្រមទាំងការផ្លាស់ប្តូរទស្សនៈជាបន្តបន្ទាប់ទៀត ក៏ដូចជាបានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការបន្តជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកឱ្យកាន់តែរីកចម្រើនថែមទៀត៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា