ជប៉ុន ដាក់លក្ខខណ្ឌ ៣ ធំៗ មុនលូកដៃចូលបេសកកម្មការពារច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ដាក់លក្ខខណ្ឌ ៣ ធំៗ មុនលូកដៃចូលបេសកកម្មការពារច្រកសមុទ្រ Hormuz

ជប៉ុន ដាក់លក្ខខណ្ឌ ៣ ធំៗ មុនលូកដៃចូលបេសកកម្មការពារច្រកសមុទ្រ Hormuz

តូក្យូ ៖ ប្រទេសជប៉ុនបានបញ្ចេញលក្ខខណ្ឌធំៗចំនួន ៣ មុនពេលសម្រេចចិត្តបញ្ជូនកងកម្លាំងរបស់ខ្លួន លូកដៃចូលរួមបេសកកម្មការពារច្រកសមុទ្រ Hormuz ចំពេលមានភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ ជុំវិញការបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។
 
បើតាម Japan Today, លក្ខខណ្ឌធំៗទាំង ៣ នោះ ជប៉ុនបានទាមទារឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ យល់ព្រមលើបទឈប់បាញ់ ។ ស្តារបណ្តាញទំនាក់ទំនងជាមួយអ៊ីរ៉ង់ឡើងវិញ ​និងចុងក្រោយ គឺការកាត់បន្ថយការគំរាមកំហែងនៅច្រកសមុទ្រ Hormuz ។
 
លក្ខខណ្ឌ ៣ ធំៗនេះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi លើកឡើងក្នុងអំឡុងកិច្ចប្រជុំតាមអនឡាញ ជាមួយប្រមុខការពារជាតិអង់គ្លេស និងបារាំង កាលពីពាក់កណ្តាលខែ ឧសភា ដើម្បីពិភាក្សាអំពីបេសកកម្មពហុជាតិការពារ សម្រាប់ធានាសេរីភាព នៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ។
 
សេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីកិច្ចប្រជុំនោះ បានបញ្ជាក់ច្បាស់ៗថា ប្រតិបត្តិការនេះ នឹងចាប់ផ្តើមភ្លាមៗ នៅពេលកាលៈទេសៈអំណោយផលមកដល់ ជាពិសេស វាក៏ត្រូវតែស្របតាមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិជាតិ ។
 
ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
 
ការបិទខ្ទប់នេះ បានបង្កការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធថាមពល និងជំរុញឱ្យតម្លៃប្រេង ឧស្ម័ន និងប្រេងឥន្ធនៈកើនឡើង ដែលបង្កើនការព្រួយបារម្ភអំពីការខ្វះខាត អតិផរណា និងវិបត្តិថ្លៃដើមរស់នៅឡើងវិញ ។
 
យោងតាម The Guardian, ជប៉ុន ក៏មិនខុសពីប្រទេសដទៃទៀតដែរ សុទ្ធតែរងផលប៉ះពាល់ពីការបិទខ្ទប់ច្រកសមុទ្រ Hormuz ។ តួយ៉ាង ជប៉ុនបាននាំចូលប្រេងឆៅចន្លោះពី ៩០% ទៅ ៩៥% ពីបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រនៅមជ្ឈិមបូព៌ា មានដូចជាអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត ។
 
យ៉ាងណា គិតត្រឹមខែឧសភា ជប៉ុនបានកាត់បន្ថយការនាំចូលប្រេងពីតំបន់មជ្ឈិមបូព៌ាមកសល់ត្រឹមប្រហែល ៦០% ប៉ុណ្ណោះ ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ផ្ទុះឡើង ៕
 
ប្រភព ៖ Japan today និង The Guardian ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា