សមត្ថកិច្ចរកឃើញទីតាំងស្តុកសាច់បង្កកនាំចូលពីថៃចំនួន២កន្លែងនៅភ្នំពេញទម្ងន់ជាង២១៨ តោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមត្ថកិច្ចរកឃើញទីតាំងស្តុកសាច់បង្កកនាំចូលពីថៃចំនួន២កន្លែងនៅភ្នំពេញទម្ងន់ជាង២១៨ តោន

សមត្ថកិច្ចរកឃើញទីតាំងស្តុកសាច់បង្កកនាំចូលពីថៃចំនួន២កន្លែងនៅភ្នំពេញទម្ងន់ជាង២១៨ តោន

កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញទីតាំងស្តុកសាច់បង្កកនាំចូលពីប្រទេសថៃចំនួន ២កន្លែង ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានរកឃើញផលិតផលសាច់បង្កកសរុបជាង ២១៨ តោន។

Advertisement

ការរកឃើញនេះធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចមកពីស្ថាប័នពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងស្តុកទុកផលិតផល​សាច់បង្កក​នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១០ និងទី១១ ខែមិថុនា ឆ្នាំ២០២៦។

តាមប្រភពពីសមត្ថកិច្ច ម្ចាស់ទីតាំងស្តុកសាច់បង្កកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ របស់លោក ភុត ប៊ុនហម និងភរិយាឈ្មោះ អ៊ឹម សុផាន់ណារ៉ា។ ចំណែកទីតាំងមួយទៀតស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបានគេស្គាល់ថា មានម្ចាស់ឈ្មោះ ចែញ៉។

សមត្ថកិច្ចជំនាញបានឱ្យដឹងថាក្នុងប្រតិបត្តិការត្រួតពិនិត្យកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំងស្ថិតក្នុងសង្កាត់​គោករកា ខណ្ឌព្រែកព្នៅ ក្រុមការងារបានរកឃើញផលិតផលចំនួន ២ ប្រភេទ ដែលមានស្លាកសញ្ញាជាអក្សរថៃ សរុបចំនួន ២១៥ កញ្ចប់ ស្មើនឹង ៤៣០ គីឡូក្រាម។

ដោយឡែក នៅទីតាំងស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ សមត្ថកិច្ចបានរកឃើញផលិតផលសាច់បង្កក​ចំនួន ២៥ ប្រភេទ ដែលមានស្លាកសញ្ញាជាអក្សរថៃ សរុបចំនួន ១,២០៩ កេស ស្មើនឹង ២១៨,៦៩៣ គីឡូក្រាម ឬប្រមាណជាង ២១៨ តោន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីត្រួតពិនិត្យ និងស្រាវជ្រាវបន្ថែម ដើម្បីចាត់ការតាមផ្លូវច្បាប់លើការនាំចូល និងស្តុកទុក​ផលិតផលទាំងនេះ ស្របតាមបទប្បញ្ញត្តិជាធរមាន។

ស្របពេលនេះដែរក្នុងឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​បាន​ថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងនាំពហិការទំនិញថៃក្នុងពេលដែលព្រំដែនកម្ពុជា-ថៃ បានបិទតាំងពីពាក់កណ្តាលឆ្នាំ២០២៥ នៅតែមានជនខិលខូច លួចនាំទំនិញពីថៃមកកម្ពុជា ប៉ុន្តែយើងក៏នៅមាន អ្នកលួចនាំទំនិញរបស់ថៃមកលក់នៅកម្ពុជាជាពិសេស រឿងសាច់បង្កក ដែលដឹកចូលមក ។សម្ដេចថា មិនឱ្យមានអ្នករួចខ្លួនទេលើរឿងនេះ ។

សម្តេចតេជោ បញ្ជាក់បន្ថែមថា ការចាត់វិធានការមិនត្រឹមតែអ្នកនាំចូលនោះទេ គឺសម្តេចនឹងចាត់វិធានការចំពោះមន្ត្រី ដែលបាន​គប់គិតជាមួយឈ្មួញដែលនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។ សម្តេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែល​ពាក់ព័ន្ធ​ការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា ។

សម្ដេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងជាប់ព្រំដែនថៃទាំងអស់ ពិនិត្យមើលលើរឿង លួចនាំចូលទំនិញនេះ ដែលពីមុនមានអ្នកថា ជាទំនិញសល់ក្នុងស្តុក តើមកដល់ពេលនេះហើយ មានទំសល់ឯណាទៀត ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា