ក្រុមហ៊ុនរុករករ៉ែមួយនៅមណ្ឌលគិរីបង្កការបំពុលបរិស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនរុករករ៉ែមួយនៅមណ្ឌលគិរីបង្កការបំពុលបរិស្ថាន

ក្រុមហ៊ុនរុករករ៉ែមួយនៅមណ្ឌលគិរីបង្កការបំពុលបរិស្ថាន

ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវចៀសវាងផលប៉ះពាល់បរិស្ថាន។

Advertisement

ដើម្បីឲ្យស្របនិនឹងនីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្តធរមានបានត្រឹមត្រូវ ក្រសួងបរិស្ថានបានជំរុញឱ្យក្រុមហ៊ុន ធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុ សម្រាប់ការស្ដារបរិស្ថានឡើងវិញ និងរៀចំផែនការស្តារបរិស្ថាន នៅពេលមុនពេលបញ្ចប់អាជីវកម្មឲ្យស្របតាមការតម្រូវ ដែលមានចែងក្នុងររបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យការគ្រប់គ្រងបរិស្ថាន បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) និងបានឃើញថា ក្រុមហ៊ុននេះ ពុំបានដំណើរការអាជីវកម្ម ដោយសារអាជ្ញាបណ្ណអាជីវកម្ម រុករករ៉ែ របស់ក្រសួងរ៉ែនិងថាមពល ហួសសុពលភាព ចាប់តាំងពីខែមីនា ឆ្នាំ២០២៦មកម៉្លេះ។

ក្រុមហ៊ុននេះក៏កំពុងស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណឡើងវិញផងដែរ។ ក្រុមការងារបានយកសំណាកទឹកចំនួន១ សំណាក និងសំណាកដី ចំនួន២សំណាក មកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីធ្វើជាមូលដ្ឋាក្នុងការវាយតម្លៃសម្រាប់ការស្ដារបរិស្ថានឡើងវិញ។

ក្រសួងបរិស្ថានបាន និងកំពុងបន្តជំរុញការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះអាជីវកម្ម សិប្បកម្ម និងរោងចក្រនានា ដែលមិនគោរពបទដ្ឋានគតិយុត្ត បង្កការបំពុល ឬប៉ះពាល់ដល់ធនធានធម្មជាតិ។ វិធានការនេះគឺជាការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា