ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ានដេត បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ានដេត បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង
នយោបាយ 12/06/2026

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ានដេត បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល” សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំនិងមន្ត្រី ក.ប.ទ. សរុប ៩៩៣ នាក់ នៅទីស្ដីការ ក.ប.ទ. ។

Advertisement

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័សនឹងបានឈានចូលដល់យុគសម័យ បញ្ញាសិប្បនិម្មិត (AI) និងជាពិសេសបច្ចេកវិទ្យា Generative AI ព្រមទាំងម៉ូដែលភាសាទូលាយ (Large Language Models) មិនមែនជាប្រធានបទវិទ្យាសាស្ត្រដែលនៅឆ្ងាយពីយើង ឬជារឿងនឹកស្រមៃសម្រាប់ថ្ងៃអនាគតទៀតឡើយ, ផ្ទុយមកវិញ បច្ចេកវិទ្យានេះ បានចូលមកដល់និងកំពុងផ្លាស់ប្តូរទម្រង់ការងារយ៉ាងឆាប់រហ័សជាទីបំផុត ទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្តជាដើម។ ដូច្នេះ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ត្រូវចាប់យកនិងរៀនប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថាថា ក.ប.ទ. ក្នុងនាមជាក្រសួងមានសមត្ថកិច្ចដឹដឹកនាំបច្ចេកវិទ្យាឌីជីថល ត្រូវនាំមុខ និងធ្វើជាគម្រូដល់ក្រសួង ស្ថាប័នផ្សេងទៀត ក្នុងការចាប់យកបច្ចេកវិទ្យា AI ពោលគឺការទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យានេះ ព្រមទាំងការយល់ដឹងពីហានិភ័យផងដែរ។ ក្នុងន័យ ការរៀបចំវគ្គបណ្ដុះបណ្ដាល AI សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ. គឺមានសារៈសំខាន់បំផុត។

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា