អគ្គនាយិការងសាលា ញូវ ហ្គេតវ៉េ អន្តរជាតិ ៖ ទិវាគ្រួសារ ជាព្រឹត្តិការណ៍បង្កើនភាពស្និតស្នាលរវាងម្តាយឪពុក និងកូនៗ ឱ្យកាន់តែមានភាពកក់ក្តៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គនាយិការងសាលា ញូវ ហ្គេតវ៉េ អន្តរជាតិ ៖ ទិវាគ្រួសារ ជាព្រឹត្តិការណ៍បង្កើនភាពស្និតស្នាលរវាងម្តាយឪពុក និងកូនៗ ឱ្យកាន់តែមានភាពកក់ក្តៅ

អគ្គនាយិការងសាលា ញូវ ហ្គេតវ៉េ អន្តរជាតិ ៖ ទិវាគ្រួសារ ជាព្រឹត្តិការណ៍បង្កើនភាពស្និតស្នាលរវាងម្តាយឪពុក និងកូនៗ ឱ្យកាន់តែមានភាពកក់ក្តៅ

ភ្នំពេញ ៖ កញ្ញា ណា អេនជីលីណា រចនា អគ្គនាយិការងនៃសាលាញូវហ្គេតវ៉េអន្តរជាតិ បានលើកឡើងថា ទិវាគ្រួសារ គឺជាព្រឹត្តិការណ៍សាលាដ៏សំខាន់មួយ ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បង្កើតឱកាសឱ្យក្រុមគ្រួសារនីមួយៗ បានចំណាយពេលវេលាបន្ថែមជាមួយកូនៗជាទីស្រឡាញ់ ពង្រឹងចំណង មិត្តភាព បង្កើនភាពស្និតស្នាល និងឱ្យកូនៗចេះគោរពប្រតិបត្តិ ការដឹងគុណចំពោះមាតាបិតា និងលោកគ្រូ អ្នកគ្រូផងដែរ។

Advertisement

ការថ្លែងបែបនេះរបស់កញ្ញា ណា អេនជីលីណា រចនា ធ្វើឡើងក្នុងឱកាសដែលសាលាញូវហ្គេតវ៉េអន្តរជាតិ (NGIS) នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំទិវាគ្រួសារ ដើម្បីបណ្តុះគំនិតសិស្សានុសិស្សឱ្យស្រលាញ់ និងដឹងគុណចំពោះមាតាបិតា អាណាព្យាបាល និងជាឱកាសក្នុងកសាងទំនាក់ទំនងរវាងឪពុកម្តាយ និងកូន ព្រមទាំងពង្រឹងចំណងមិត្តភាព បង្កើនភាពស្និតស្នាល ចេះគោរពប្រតិបត្តិ ការដឹងគុណចំពោះមាតាបិតា និងលោកគ្រូ អ្នកគ្រូផងដែរ ។

កញ្ញាអគ្គនាយិការងបន្ដថា ទិវាគ្រួសារ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្អូនៗឬសិស្សានុសិស្សទាំងអស់ ក្នុងការដឹងគុណ និងគោរព ស្រឡាញ់ក្រុមគ្រួសារ និងលោកគ្រូ អ្នកគ្រូរបស់ប្អូន ព្រោះពួកគាត់គឺជាអ្នកដែលផ្តល់នូវក្តីស្រឡាញ់ ផ្តល់នូវ ចំណេះវិជ្ជា ការយកចិត្តទុកដាក់ ការណែនាំ ការគាំទ្រ និងការលើកទឹកចិត្តដល់ប្អូនៗទាំងអស់គ្នា។

កញ្ញាបន្ថែមថា ក្រុមគ្រួសាររបស់ប្អូនៗបានខិតខំប្រឹងប្រែង និងលះបង់ជាច្រើន ដើម្បីថែទាំ ផ្គត់ផ្គង់តម្រូវការផ្សេងៗ និងជួយ ឱ្យកូនៗរីកចម្រើនក្លាយជាបុគ្គល ដែលមានទំនួលខុសត្រូវ។ ចំណែកឯគ្រូបង្រៀនវិញ បានចំណាយពេល វេលា ចំណេះដឹង និងកម្លាំងកាយចិត្ត ដើម្បីអប់រំ បណ្តុះបណ្តាល លើកទឹកចិត្ត និងរៀបចំសិស្សសម្រាប់ថ្ងៃ អនាគត។ ការដឹងគុណចំពោះក្រុមគ្រួសារ និងគ្រូបង្រៀន ជួយឱ្យប្អូនៗរៀនពីគុណធម៌នៃការដឹងគុណ ការគោរព សេចក្តីសប្បុរស និងការយល់ចិត្តអ្នកដទៃ ដែលជាគុណតម្លៃសំខាន់សម្រាប់ការកសាងចរិតល្អ និង ទំនាក់ទំនងវិជ្ជមានក្នុងសង្គម។

កញ្ញា ណា អេនជីលីណា រចនា បានបញ្ជាក់ថា នៅពេលប្អូនបង្ហាញការដឹងគុណ និងការកោតសរសើរ វាជួយពង្រឹងចំណងមិត្តភាព និងភាពជាដៃគូរវាង គ្រួសារ និងសាលារៀន ជំរុញទឹកចិត្តឱ្យឪពុកម្តាយ និងគ្រូបង្រៀនបន្តផ្តល់ការគាំទ្រដល់ប្អូនៗ និងបង្កើត សហគមន៍មួយដែលពោរពេញទៅដោយក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងភាពវិជ្ជមាន។ សំខាន់ជាងនេះ ទៅទៀត ការដឹងគុណជួយឱ្យប្អូនៗយល់ថា ពួកគាត់មិនបានដើរតែម្នាក់ឯងក្នុងដំណើរជីវិតនោះទេ ព្រោះមាន មនុស្សជាច្រើនកំពុងខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីជួយឱ្យប្អូនៗទទួលបានភាពជោគជ័យ និងក្លាយជា មនុស្សល្អបំផុតក្នុងជីវិត។

បន្ថែមពីនេះ កញ្ញាសង្ឈឹមថា មាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ បន្ដការជ្រោមជ្រែង និងលើកទឹកចិត្តពីក្រុមគ្រួសារ បានជួយឱ្យកូនៗ រៀនអំពីគុណតម្លៃនៃ ការយល់ចិត្តអ្នកដទៃ ការចូលរួមការងារសង្គម និងភាពជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ។

តាមរយៈការរៀបចំទិវាគ្រួសារនេះ លោកស្រី ចក់ ផល្លា អាណាព្យាបាលរបស់សិស្ស បានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធីទិវាគ្រួសារ ដែលរៀបចំឡើងដោយសាលាញូវហ្គេតវ៉េអន្តរជាតិ គឺដើម្បីឲ្យអាណាព្យាបាល និងកូនៗ មានភាពស្និតស្នាល ជាមួយគ្នាកាន់តែខ្លាំងឡើងផងដែរ។ លោកស្រីបានលើកឡើងថា ហើយក៏សូមឲ្យសិក្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ធ្វើជាក្មេងល្អ សិស្សល្អ ជាយុវជនល្អ សម្រាប់បន្តវេនទៅថ្ងៃអនាគត ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិយើងផងដែរ។

លោកស្រីបានបញ្ជាក់ថា បន្ទាប់ពីបានចូលរួមនៅក្នុងទិវាគ្រួសាររួចមក ខ្ញុំបានសង្កេតឃើញថាកូនៗ មានឥរិយាបថសមរម្យ ហើយបង្កើនភាពស្និតស្នាលជាមួយឪពុកម្ដាយកាន់តែប្រសើរឡើង។ ហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបង្រៀនកូនៗឱ្យមានសីលធម៌ សុជីវធម៌ និងមានឥរិយាបទល្អ។

រីឯលោកស្រី អាន ផល្លា អាណាព្យាបាលរបស់សិស្ស ក៏បានសូមថ្លែងអំណរគុណទៅដល់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងទាំងអស់ ដែលផ្ដល់នូវចំណេះដឹងឱ្យកូន ហើយក៏បានផ្ដល់នូវដំបូន្មាន សុជីវធម៌ សីលធម៌នៅក្នុងការរស់នៅ ធ្វើជាក្មេងល្អ ជាសិស្សល្អ និងជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិបន្តទៅទៀត។ ទិវាជាតិគ្រួសារពិតជាល្អណាស់ រួមមាន៖ ទីមួយ៖ គឺធ្វើឲ្យម្ដាយមកលើកទឹកចិត្តកូន និងទីពីរ៖ កូនមានចិត្តសប្បាយរីករាយ ហើយហ៊ានបង្ហាញមុខឪពុកម្តាយ ចំពោះមិត្តភក្តិទាំងអស់ ហើយក៏ជួយឲ្យមានភាពស្និតស្នាលរវាងម្ដាយ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា បន្ទាប់ពីចូលរួមកម្មវិធីនេះហើយ បានឃើញកូនរបស់ខ្ញុំគាត់មានសេចក្ដីរំភើប នៅពេលដែលយើងមកផ្ដល់មុខមាត់ដល់គាត់ ពិសេសគឺបានឃើញនូវការសម្ដែង របស់សាលាដែលបានរៀបចំ គឺបានធ្វើឲ្យសិស្សយល់ដឹង ពីទុកលំបាករបស់ឪពុកម្តាយ។ ប៉ុន្ដែនៅពេលដែលឃើញសិក្សានុសិស្សសម្ដែងនូវឈុតមួយពីការខិតខំរបស់ឪពុកម្ដាយ ដែលបានលះបង់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីរកប្រាក់ឱ្យកូនខិតខំរៀន។

ចំណែកឯ យុវសិស្ស ជា ឧត្តមវីរៈបុត្រ សិស្សថ្នាក់ទី១២ នៃសាលាញូវហ្គេតវ៉េអន្តរជាតិ បានបន្ដថា ទិវាគ្រួសារនេះ បានបង្កើតឡើងដើម្បីឱ្យសិក្សានុសិស្សទាំងអស់ ដឹងគុណឪពុកម្ដាយ ដែលបានខិតខំរកស៊ី ដើម្បីស្វែងរកប្រាក់សម្រាប់ការសិក្សារបស់កូនៗ។ ហើយការគុណឪពុកម្ដាយ គឺពិតជាសំខាន់ណាស់ សម្រាប់សិក្សានុសិស្សទាំងអស់ ដោយឪពុកម្ដាយពួកយើងទាំងអស់គ្នា បានខិតខំស្វះស្វែងរកស៊ីដើម្បីឲ្យយើងមានការសិក្សាគ្រប់គ្រាន់ និងក្លាយជាយុវជនម្នាក់ ដែលល្អសម្រាប់សង្គម និងជាទំពាំងស្នងឬស្សីនៃប្រទេសជាតិយើងផងដែរ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា