សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងធនធានមនុស្សគឺផ្តោតលើសុខភាព ចំណេះដឹង និងការងារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងធនធានមនុស្សគឺផ្តោតលើសុខភាព ចំណេះដឹង និងការងារ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងធនធានមនុស្សគឺផ្តោតលើសុខភាព ចំណេះដឹង និងការងារ

ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅកោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងធនធានមនុស្សមួយ ដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាពរបស់គាត់តាំងពីតូច ធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗពោរពេញទៅដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ គឺមិនជាបន្ទុករបស់គ្រួសារ ព្រោះសុខភាពភាពមិនល្អឡើយ។

Advertisement

សម្ដេចធិបតីនាយករដ្ឋមន្រ្តីបន្តថា ចំណែកចំណេះដឹង បំណិន ក៏ចាំបាច់ដែរ, មានសុខភាពហើយ ត្រូវមានសមត្ថភាព ចំណេះដឹង និងបំណិនគ្រប់គ្រាន់ សម្រាប់ធានាការចូលរួមអភិវឌ្ឍន៍សង្គម ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការកសាងឱកាសការងារនេះ គឺសំខាន់ណាស់ ដូច្នេះហើយបានរាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុវត្តគោលនយោបាយប្រែប្រួលពីមួយអាណត្តិទៅមួយអាណត្តិ។ ជាក់ស្តែង ចាប់ពីឆ្នាំ១៩៩០ជាងមក កម្ពុជាផ្ដោតលើវិស័យឧស្សាហកម្មកាត់ដេរ ប៉ុន្ដែមកដល់ពេលនេះ គឺផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងកុំព្យូទ័រជាដើម ដោយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំទ្រជាច្រើន ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញទៅតាមតម្រូវការទីផ្សារ ។

ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ។ ចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានចំនួនជាង ២៧ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន TVET ក្រោមឱវាទក្រសួង មានជិត ២៣ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញចំនួន ៤២ ០០០នាក់ ។

តាមរបាយការណ៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា ក្នុងការអនុវត្តកម្មវិធី TVET នេះ ក្រសួងការងារ បានបង្កើនការផ្តល់ឱកាសឱ្យបានជាអតិបរមាដល់យុវជន និងបងប្អូនកម្មករនិយោជិត តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យមានភាពបត់បែនខ្ពស់បំផុត។ ការធ្វើបែបនេះ គឺដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្ស ក៏ដូចជាបងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារ អាចជ្រើសរើសពេលវេលាសិក្សាសមស្រប សម្រាប់បង្កើន ឬផ្លាស់ប្តូរជំនាញ ដោយមិនប៉ះពាល់ដល់ការងារប្រចាំថ្ងៃ និងការស្វែងរកចំណូលសម្រាប់គ្រួសារឡើយ៕

ដោយ វណ្ណលុក

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា