ធ្លាក់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ស្លាប់មនុស្ស៨នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្លាក់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ស្លាប់មនុស្ស៨នាក់

ធ្លាក់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ស្លាប់មនុស្ស៨នាក់

អាមេរិក ៖ យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកបានធ្លាក់ នៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាឲ្យស្លាប់​មនុស្ស ចំនួន៨នាក់ កាលពីថ្ងៃចន្ទ។ នេះបើតាមការបញ្ជាក់ របស់មូលដ្ឋានទ័ពអាកាស។

Advertisement

មូលដ្ឋានទ័ពអាកាស Edwards បានរៀបរាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា B-52 Stratofortress បានធ្លាក់ភ្លាមៗ បន្ទាប់ពីការហោះឡើងលើ នៅចំណុចមូលដ្ឋានទ័ព ដែលមានទីតាំងប្រហែល ៩៥ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Los Angeles។

យ៉ាងណា ចំពោះមូលហេតុ មិនទាន់ត្រូវបានបញ្ជាក់លម្អិតនៅឡើយទេ ចំពោះឧប្បត្តិហេតុដ៏កម្រនេះ។

អ្នកនាំពាក្យមូលដ្ឋានទ័ពអាកាស អះអាងថា ត្រូវរង់ចាំការពិនិត្យតាមដាន ប្រមាណ ៣០ថ្ងៃ ហើយ ការស៊ើបអង្កេត វិភាគមូលហេតុបន្ថែមនានា អាចចំណាយពេល លើសពី៦មួយខែ។

បើតាម AFP, B-52 គឺជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដែលកងទ័ពអាកាសអាមេរិក ប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០។

យន្តហោះ ដែលមានសមត្ថភាពផ្ទុកបន្ទុកនុយក្លេអ៊ែរ ប្រភេទនេះ ធ្លាប់ត្រូវបានសហរដ្ឋអាមេរិក ​ដាក់ពង្រាយ អំឡុងជម្លោះក្នុងប្រទេសវៀតណាម ឈូងសមុទ្រ, អ៊ីរ៉ាក់, អាហ្វហ្គានីស្ថាន និងថ្មីៗបំផុត នៅអ៊ីរ៉ង់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា