កាតា ថា ខ្លួនសុទិដ្ឋិនិយមទាំងប្រយ័ត្ន លើកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាតា ថា ខ្លួនសុទិដ្ឋិនិយមទាំងប្រយ័ត្ន លើកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់

កាតា ថា ខ្លួនសុទិដ្ឋិនិយមទាំងប្រយ័ត្ន លើកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់

ដូហា ៖ ប្រទេស កាតា ដែលជាដៃគូសម្របសម្រួលចរចា បាននិយាយថា ខ្លួនមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែង ចំពោះកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ដែលគេជឿថា នឹងនាំទៅរកសន្តិសុខ នៅក្នុងតំបន់។

Advertisement

លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេស ប្រទេសកាតា បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា «យើងមានសុទិដ្ឋិនិយម ដោយប្រុងប្រយ័ត្នថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងនាំទៅដល់ដំណាក់កាលបន្ទាប់ នៃសន្តិសុខក្នុងតំបន់ តាមរយៈកិច្ចពិភាក្សា ផ្តោតទៅលើកម្មវិធីនុយក្លេអ៊ែរ និង បញ្ហាផ្សេងៗទៀត»។

កាលពីថ្ងៃចន្ទ ទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន បានប្រកាសពីអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងបញ្ចប់ជម្លោះ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងលើអ៊ីរ៉ង់ ហើយ ជម្លោះបានលេបត្របាក់មជ្ឈិមបូព៌ា ទាំងមូល។

កាតា ធ្លាប់បានបដិសេធ មិនចូលការចរចា ក្រោមការបាញ់របស់អ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់បានបើកការទម្លាក់គ្រាប់បែក ពីលើអាកាស ដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងរដ្ឋឈូងសមុទ្រមួយនេះ ក្នុងការសងសឹកចំពោះការវាយប្រហារ របស់អាមេរិក-អ៊ីស្រាអែល។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋឈូងសមុទ្រ អេមីរ៉ាត់ អារ៉ាប់រួម ហាក់ដូចជាដើរតួនាទីយ៉ាងសកម្មជាងមុន ក្នុងការចរចា ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងអ្នកសម្របសម្រួល ប៉ាគីស្ថាន។

លោក Al Ansari បានបញ្ជាក់ដែរថា ទាំងមន្ត្រីប៉ាគីស្ថាន និងកាតា នឹងមានវត្តមានសម្រាប់ការចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈ នៅថ្ងៃសុក្រនេះ។

ដោយបដិសេធ មិនធ្វើអត្ថាធិប្បាយលើខ្លឹមសារនៃកិច្ចព្រមព្រៀង, អ្នកនាំពាក្យរូបនេះ បានជំរុញឱ្យមានកិច្ចសន្ទនាក្នុងតំបន់ បន្ទាប់ពីកិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខា ប្រសិនបើការជឿទុកចិត្តជាមួយ អ៊ីរ៉ង់ នឹងត្រូវបានស្តារឡើងវិញ។

លោក Al Ansari រៀបរាប់ថា «ខ្ញុំ មិនអាចនិយាយបានថា យើងកំពុងវិលទៅធ្វើអាជីវកម្មដូចធម្មតា នៅក្នុងតំបន់ ជាមួយប្រទេសជិតខាងរបស់យើងទេ… វាមានតម្រូវការជាច្រើន សម្រាប់ការសន្ទនា និងសម្រាប់កិច្ចព្រមព្រៀង អំពីរបៀបធានាសន្តិសុខ ក្នុងតំបន់របស់យើង»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា