អ៊ីរ៉ង់ ថា​ MOU ១៤ចំណុច ជាមួយអាមេរិក សម្រេចជាស្ថាពរ​ហើយ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា​ MOU ១៤ចំណុច ជាមួយអាមេរិក សម្រេចជាស្ថាពរ​ហើយ ​

អ៊ីរ៉ង់ ថា​ MOU ១៤ចំណុច ជាមួយអាមេរិក សម្រេចជាស្ថាពរ​ហើយ ​

តេហេរ៉ង់ ៖ អ៊ីរ៉ង់និយាយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា អនុស្សរណៈនៃការយោគយល់គ្នា ជាមួយសហរដ្ឋអាមេរិក បានសម្រេចបញ្ចប់ជាផ្លូវការហើយ ពោលគឺបន្ទាប់ពីប្រធានាធិបតីប្រទេសនេះ បានចុះហត្ថលេខាលើអត្ថបទ MOU ១៤ចំណុចនេះ រួចរាល់។

Advertisement

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា «អនុស្សរណៈ បានក្លាយជាផ្លូវការពេញលេញ បន្ទាប់ពីត្រូវបានចុះហត្ថលេខា ដោយទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន»។

លោក Baghaei បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខា ជាលក្ខណៈឌីជីថល ហើយបានបញ្ជាក់ថា ការចរចាក្រោមអនុស្សរណៈនេះ នឹងផ្តោតទាំងស្រុងលើបញ្ហានុយក្លេអ៊ែរ និង ការបន្ធូរបន្ថយទណ្ឌកម្ម។

លោកបាននិយាយថា ភាគីទាំងពីរនឹងបើកកិច្ចចរចារហូតដល់ ៦០ ថ្ងៃ ជាមួយនឹងលទ្ធភាពនៃការបន្តការចរចា ប្រសិនបើចាំបាច់ ដោយសារតែភាពស្មុគស្មាញនៃបញ្ហាពាក់ព័ន្ធ។

អ្នកនាំពាក្យរូបនេះ ក៏បាននិយាយផងដែរថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិ កទាក់ទងនឹងការដកការបិទផ្លូវនាវាចររបស់ខ្លួនបានចាប់ផ្តើម ប្រកបដោយប្រសិទ្ធភាព។ លោកបានបន្ថែមថា កប៉ាល់អ៊ីរ៉ង់ បានចូល និងចេញពីកំពង់ផែរួចហើយ “ដោយគ្មានបញ្ហា” ដោយពណ៌នាថា វាជាសញ្ញាមួយបង្ហាញថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមចូលជាធរមាន។

លោក Baghaei បាននិយាយថា ការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ទាក់ទងនឹងច្រកសមុទ្រ Hormuz នឹងចាប់ផ្តើមបន្ទាប់ពីការចុះហត្ថលេខា និង ការអនុវត្តអនុស្សរណៈនេះ៕

ប្រភព Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា