ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត នៃ National University of Management ប្រមាណ ៣៧៥រូប នៅទីស្ដីការ ក.ប.ទ.។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការចែករំលែកអំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក លើវិស័យបច្ចេកវិទ្យាឌីជីថល រួមមាន ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍថ្នាលរួម DG SuperApp និងការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដ៏ជោគជ័យរហូតត្រូវបានប្រទេសមួយចំនួនក្នុងតំបន់នាំយកទៅប្រើប្រាស់នៅក្នុងប្រទេសខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអនុញ្ញាតជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិត ពិភាក្សានិងលើកឡើងជាសំណួរពាព័ន្ធនឹងការងាររបស់ក្រសួងសំដៅចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យរីកចម្រើនបន្ថែមទៀត។

សូមជម្រាបជូនថា បទបាឋកថានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងចែករំលែកអំពីវឌ្ឍនភាពការងាររបស់ ក.ប.ទ. ដែលជាសកម្មភាពការងារគាំទ្រការអនុវត្តយុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធីនយោបាយ ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Advertisement

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា