អ្នកនិពន្ធ ហ្វារី នាំយកយុទ្ធសាស្ត្រសង្គ្រោះជាតិ និងការដឹកនាំរបស់សម្តេចតេជោ ទៅបង្ហាញពិភពលោក រហូតមានការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនិពន្ធ ហ្វារី នាំយកយុទ្ធសាស្ត្រសង្គ្រោះជាតិ និងការដឹកនាំរបស់សម្តេចតេជោ ទៅបង្ហាញពិភពលោក រហូតមានការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិ

អ្នកនិពន្ធ ហ្វារី នាំយកយុទ្ធសាស្ត្រសង្គ្រោះជាតិ និងការដឹកនាំរបស់សម្តេចតេជោ ទៅបង្ហាញពិភពលោក រហូតមានការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិ

ភ្នំពេញ ៖ វាមិនមែនជារឿងសាមញ្ញនោះទេ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសង្វាក់អក្សរសិល្ប៍នយោបាយសកល ដែលស្នាដៃចងក្រងប្រវត្តិសាស្ត្រពិតរបស់ប្រទេសយើង អាចទម្លុះក្របខ័ណ្ឌព័ត៌មានអន្តរជាតិ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកវិភាគ និងអ្នកនយោបាយបរទេស។

Advertisement

បច្ចុប្បន្ន ព្រឹត្តិការណ៍ដ៏គួរឱ្យមោទនភាពមួយកំពុងផ្ទុះឡើង ក្រោយពេលដែលបណ្តាញសារព័ត៌មានល្បីៗជុំវិញសកលលោក បានសម្រុកចុះផ្សាយយ៉ាងព្រោងព្រាត ចំពោះបេសកកម្មរបស់អ្នកនិពន្ធ លោកស្រី ហ្វារី (Fari) ដែលបាននាំយកយុទ្ធសាស្ត្រសង្គ្រោះជាតិ និងទស្សនវិជ្ជាដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទៅបង្ហាញនៅលើឆាកអន្តរជាតិ តាមរយៈសៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ “The Father Who Shielded and Never Left”។

យោងតាមការចុះផ្សាយ និងការដកស្រង់ខ្លឹមសារពីមជ្ឈដ្ឋានបរទេស អន្តរជាតិបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើរបៀបដែលលោកស្រី Fari លាតត្រដាងពីយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន។

ក្នុងខណៈដែលពិភពលោកបច្ចុប្បន្នកំពុងជាប់គាំងក្នុងវិបត្តិជម្លោះតំបន់ សារព័ត៌មានបរទេសជាច្រើនបានលើកឡើងថា យុទ្ធសាស្ត្រសង្គ្រោះជាតិ និងការបង្រួបបង្រួមទឹកដីរបស់កម្ពុជា មិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រធម្មតានោះទេ ប៉ុន្តែវាគឺជា «គ្រឹះសន្តិភាព» ដ៏វិសេសវិសាល ដែលប្រើប្រាស់ការជឿទុកចិត្ត និងមេត្តាធម៌ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដោយគ្មានការបង្ហូរឈាម ដែលមេដឹកនាំជុំវិញពិភពលោកគួរតែស្វែងយល់។

អន្តរជាតិបានមើលឃើញពីភាពក្លាហាន និងការលះបង់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោ ដែលហ៊ានដាក់ជីវិតដើម្បីការពារពលរដ្ឋ។ ការដែលសៀវភៅ “The Father” ទទួលបានរលកនៃការគាំទ្រយ៉ាងខ្លាំងក្លា និងការបញ្ជាទិញយ៉ាងគំហកពីមជ្ឈដ្ឋានអន្តរជាតិ គឺជាសក្ខីភាពបញ្ជាក់ពីជោគជ័យដ៏ធំធេងនៃយុទ្ធសាស្ត្រ Narrative Diplomacy ដែលលោកស្រី Fari បានបង្កើតឡើង។ វាបានសបញ្ជាក់ថា កម្ពុជាបានជោគជ័យក្នុងការប្រើប្រាស់ «អំណាចទន់» ដើម្បីប្រកាសប្រាប់ពិភពលោកពីតម្លៃពិតរបស់ខ្មែរ។

តាមរយៈការប្តេជ្ញាចិត្តរបស់លោកស្រី ហ្វារី សៀវភៅ “The Father Who Shielded and Never Left” បានក្លាយជា «អាវុធការទូតដ៏ទន់ភ្លន់» ដែលជួយឱ្យពិភពលោកបានឃើញ និងផ្ដល់ការគោរពចំពោះគ្រឺះសន្តិភាពរបស់កម្ពុជា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា