កម្ពុជាជាប់ឆ្នោតក្នុងគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាជាប់ឆ្នោតក្នុងគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ

កម្ពុជាជាប់ឆ្នោតក្នុងគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ

ក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដែលកំពុងប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាលអង្គការយូណេស្កូនៅទីក្រុងប៉ារីស៍ កម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រជាប់ជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អណត្តិឆ្នាំ២០២៦-២០៣០។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋភាគីចំនួន១៨៥ប្រទេស។

Advertisement

គណ:ប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា ព្រមទាំងមានការចូលរួមដោយលោក ឡុង កុសល ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការយូណេស្កូ និងក្រុមការងារអន្តរក្រសួងអញ្ជើញមកពីក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងគណ:កម្មកាជាតិយូណេស្កូកម្ពុជា។

គណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី គឺជាស្ថាប័នអន្តរជាតិដ៏សំខាន់មួយរបស់អង្គការ UNESCO ដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីដឹកនាំ និងតាមដានការអនុវត្តការងារអភិរក្សវប្បធម៌ ប្រពៃណី របស់បណ្តាប្រទេសសមាជិក។

គណៈកម្មការនេះមានសមាជិក២៤ប្រទេស ហើយមានតួនាទីពិនិត្យ វាយតម្លៃ និងសម្រេចលើសំណើចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពីបណ្តាប្រទេសនានា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ UNESCO ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងថែរក្សា និងបន្តមរតកវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។

លោកជំទាវ ភឿង សកុណា ធ្លាប់គូសបញ្ជាក់ថា សម្រាប់កម្ពុជា ការការពារបេតិកភណ្ឌ គឺជាកិត្តិយសផង និងជាការទទួលខុសត្រូវរួមផង។ វប្បធម៌មិនត្រឹមតែជាការចងចាំនៃអតីតកាលនោះទេ ប៉ុន្តែវាជាស្ពានសម្រាប់កសាងកិច្ចសន្ទនា ការយោគយល់គ្នា និងសន្តិភាព។ ជាងនេះទៅទៀត លោកជំទាវរដ្ឋមន្ត្រីបានសន្យាថា ពេលជាប់ឆ្នោត កម្ពុជានឹងជំរុញការការពារបេតិកភណ្ឌដោយស្មើភាព ចែករំលែកចំណេះដឹងដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់វប្បធម៌ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា