សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយសមាគមស៊ីម៉ង់ត៍កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយសមាគមស៊ីម៉ង់ត៍កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយសមាគមស៊ីម៉ង់ត៍កម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាពិភាក្សាលើការងារ ឧស្សាហកម្មស៊ីម៉ង់តិ៍នៅកម្ពុជា ។ ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព ។

Advertisement

គួរជម្រាបថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំៗចំនួន ៦ ក្រុមហ៊ុន មានសមត្ថភាពផលរហូតដល់ជាង ១២លានតោន ក្នុង ១ឆ្នាំ ។ ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ទាំង ៦ នៅកម្ពុជា រួមមាន៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd),ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation),ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd),ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited),ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) និងក្រុមហ៊ុន ខនស៍ខេធី (ខេធី) ស៊ីមេន ឯ.ក ( Conch KT Cement Company Limited) ។

ទន្ទឹមគ្នានេះកាលពីដើមឆ្នាំ២០២៦ ក្រុមហ៊ុន China Energy Engineering Group Co.,LTD មកពីប្រទេសចិន បានសម្រេច​បោះទុនវិនិយោគ ៣០០លានដុល្លារ បង្កើតរោងចក្រផលិតស៊ីម៉ងត៍លំដាប់ថ្នាក់អន្តរជាតិ នៅស្រុកសំបូរ ខេត្តក្រចេះ​ ដែល​មានសមត្ថភាពផលិតស៊ីម៉ង់ត៍ជាង ៥០០០ តោន ក្នុង ១ថ្ងៃ និង ១,៩លានតោនក្នុង ១ឆ្នាំ និងផ្តល់ការងារជូនពលរដ្ឋបាន​ចំនួនជាង ១ ម៉ឺននាក់ ។

​បើតាមការបញ្ជាក់របស់លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្ម ស៊ីម៉ងត៍កម្ពុជា បានប្រាប់បណ្តាញ​ព័ត៌មាន AMS ថា កម្ពុជា លែងនាំចូលស៊ីម៉ង់ត៍ ពីក្រៅប្រទេសទាំងស្រុង គិតត្រឹមឆ្នាំ២០២៥ ខណៈក្រុមហ៊ុនផលិត​ស៊ីម៉ង់ត៍នៅកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក ស្របពេលតម្រូវការ ប្រើប្រាស់ថយចុះពីជាង ៧លានតោនក្នុងឆ្នាំ​២០២៤ មកនៅជាង ៦លានតោនក្នុងឆ្នាំ២០២៥ ។

យោងតាម​ទិន្នន័យ ក្រសួងរ៉ែ និង ថាមពល​ បង្ហាញថា ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស កម្ពុជា បាននាំចេញស៊ីម៉ង់ត៍​ទៅទីផ្សារក្រៅប្រទេស បានជាង ៣០ពាន់តោនផងដែរ នៅក្នុងឆ្នាំ ២០២៥ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា