រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត

រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ឆ្នាំទៀត គឺរហូតដល់ដំណាច់ឆ្នាំ២០២៨។ ការប្រកាសនេះធ្វើឡើងនៅពេលសម្ដេចអនុញ្ញាតឲ្យអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។
 
សម្តេចបវរធិបតីរំលឹកថា រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារនេះជូនសហគ្រា​សផលិតស៊ីម៉ងត៍ក្នុងស្រុកជាច្រើនឆ្នាំកន្លងមកហើយ ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ​។ សម្ដេចសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា​ គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំ​ផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។
 
ជាមួយគ្នានេះ សម្ដេចក៏បានផ្ដល់អនុសាសន៍ដល់សមាគម​ ក៏ដូចជាបណ្តាក្រុមហ៊ុន​, រោងចក្រ និងសហគ្រាសឯកជនថា អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាន​នូវគុណភាពល្អ​ ជាមួយតម្លៃសមរម្យ ដើម្បី​ធា​នាបានភាពប្រកួតប្រជែង និងទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាននិងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
 
អ្នកឧកញ៉ា វិញ ហ៊ួរ​ បានជម្រាបជូនសម្ដេចធិបតីថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម​​បាន​និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១ ២០០លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២លានតោនក្នុងមួយឆ្នាំ ដែលជាបរិមាណគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយមិនចាំបាច់នាំចូល។ ការវិនិយោគទាំងនេះបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួនជាង ២ ០០០នាក់ ក្នុងនោះ ៩០%ជាជនជាតិខ្មែរ​​។
 
បើតាមអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលរូបនេះ សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ងត៍នៅទីផ្សារក្នុងស្រុកសរុបពី ៨ទៅ៩លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក​ប្រមាណ ៨៥%នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ ដែលការណ៍នេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគមផងដែរ៕

Advertisement

សេង បារាំង និងវណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា