លោក គីម ជុងអ៊ុន ដាក់ផែនការផលិតអាវុធនុយក្លេអ៊ែរ វ៉ាដាច់គេលើលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក គីម ជុងអ៊ុន ដាក់ផែនការផលិតអាវុធនុយក្លេអ៊ែរ វ៉ាដាច់គេលើលោក

លោក គីម ជុងអ៊ុន ដាក់ផែនការផលិតអាវុធនុយក្លេអ៊ែរ វ៉ាដាច់គេលើលោក

ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវ ឲ្យប្រទេសរបស់ខ្លួន ខិតខំប្រឹងប្រែងបង្កើនឃ្លាំងសព្វាវុធនុយក្លេអ៊ែរ ដោយបញ្ជាក់ពីគោលដៅប្រកបដោយមហិច្ឆតា អួតអាងថា នឹងបង្កើនបរិមាណ ឲ្យវ៉ាដាច់ប្រទេសទាំងអស់ នៅលើពិភពលោក។

ការលើកឡើងយ៉ាងដូច្នេះ របស់លោក គីម ជុងអ៊ុន បានធ្វើឡើង ក្នុងពេលដែលរូបលោកដឹកនាំកិច្ចប្រជុំពេញអង្គ របស់គណបក្សពលករកូរ៉េ WPK ដែលជាបក្សកំពុងកាន់អំណាច រៀបចំធ្វើឡើង រយៈពេល ៣ ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី២០ ដល់ ២២ ខែមិថុនា។

Advertisement

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ KCNA រៀបរាប់ថា «ជាមួយនឹងបច្ចេកវិទ្យានុយក្លេអ៊ែរ ជាមូលដ្ឋាន, ផែនការកាន់តែទូលំទូលាយ, ការច្នៃប្រឌិត ព្រមទាំង ការលើកទឹកចិត្ត នឹងត្រូវបានអនុវត្ត ជាមួយនឹងល្បឿននៃការផលិតអាវុធនុយក្លេអ៊ែរ កាន់តែកើនឡើង។ លោក Kim បានដាក់ចេញនូវភារកិច្ច ដើម្បីអនុវត្តការងារនេះ ប្រកបដោយថាមពល ដើម្បីបង្កើនទ្រព្យសម្បត្តិការពារ ដ៏មានអានុភាពប្រភេទនេះ ដោយមិនបន្ធូរដៃ ជាមួយនឹងគោលដៅ វ៉ាដាច់គេទាំងអស់ នៅលើពិភពលោក»។

គិតត្រឹមឆ្នាំ ២០២៥, ប្រទេស រុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រមាណ ៥,៤៦០ គ្រាប់, អាមេរិក មាន ៥,១៨០គ្រាប់ ខណៈដែល ប្រទេស ចិន មានចំនួន ៦០០គ្រាប់។ បណ្តារដ្ឋ ដែលមានច្រើន បន្ទាប់ពីប្រទេសទាំងបីនេះ រួមមាន បារាំង, អង់គ្លេស, ឥណ្ឌា, ប៉ាគីស្ថាន, អ៊ីស្រាអែល និង កូរ៉េខាងជើង នេះបើតាមគេហទំព័រ Statista ។

បើតាម Yonhap , អង្គប្រជុំ ក៏បានរំលឹកនូវគោលនយោបាយរបស់ខ្លួន ក្នុងការប្រកាសចំៗថា កូរ៉េខាងត្បូង គឺជាប្រទេសអរិភាពបំផុតរបស់ខ្លួន ហើយបានរិះគន់យ៉ាងខ្លាំង ចំពោះសម្ព័ន្ធភាពយោធា រវាងទីក្រុងសេអ៊ូល និង សហរដ្ឋអាមេរិក៕

ប្រភព ៖ Yonhap ប្រែសម្រួល ៖ សារ៉ាត

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា