ប៉ាគីស្ថាន ថា មីស៊ីលផ្លោង គ្មានចែងក្នុងកិច្ចព្រមព្រៀងអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថាន ថា មីស៊ីលផ្លោង គ្មានចែងក្នុងកិច្ចព្រមព្រៀងអ៊ីរ៉ង់

ប៉ាគីស្ថាន ថា មីស៊ីលផ្លោង គ្មានចែងក្នុងកិច្ចព្រមព្រៀងអ៊ីរ៉ង់

អ៊ីស្លាម៉ាបាដ ៖ នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថា «មីស៊ីលផ្លោង» មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងអ៊ីរ៉ង់នោះទេ។

Advertisement

នាយករដ្ឋមន្ត្រី នៃប្រទេសប៉ាគីស្ថាន លោក Shehbaz Sharif ដែលជាអ្នកសម្រុះសម្រួល ក្នុងកិច្ចពិភាក្សានេះ បាននិយាយ អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា កម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម នៅមជ្ឈិមបូព៌ានោះទេ។

អំឡុងកម្មវិធី ធ្វើឡើង នៅទីក្រុងអ៊ីស្លាម៉ាបាដ ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នាពេលនោះ, លោក Sharif រៀបរាប់ថា «ខ្ញុំសូមនិយាយ ដោយគ្មានការភ័យខ្លាចពីភាពផ្ទុយគ្នាណាមួយថា មីស៊ីលផ្លោង មិនមែនជាប្រធានបទនៃការពិភាក្សា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកឡើយ»។

យ៉ាងណា ទាំង អាមេរិក និង អ៊ីស្រាអែល ធ្លាប់និយាយថា ទីក្រុងតេហេរ៉ង់ ជិតនឹងផលិតបាន នូវកាំជ្រួចមីស៊ីលផ្លោង ដែលអាចបាញ់ដល់ដីអាមេរិក ហើយនេះក៏ជាហេតុផលចម្បងមួយ ដែលប្រទេសទាំងពីរ សម្រេចចិត្ត បំផ្ទុះសង្គ្រាមលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល តែងតែសង្កត់ធ្ងន់ថា សង្គ្រាមប្រឆាំងអ៊ីរ៉ង់ ក៏ដើម្បីលុបបំបាត់កម្មវិធីមីស៊ីលផ្លោងផងដែរ ក្រៅតែពីការទប់ស្កាត់ មិនឲ្យប្រទេសមួយនេះ ផលិតបាននូវអាវុធនុយក្លេអ៊ែរនោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា