មូលនិធិអាស៊ី Asian Foundation នៅកម្ពុជាផ្តល់ជំនួយបច្ចេកទេសដ៏សំខាន់ដល់ក្រសួងទេសចេណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មូលនិធិអាស៊ី Asian Foundation នៅកម្ពុជាផ្តល់ជំនួយបច្ចេកទេសដ៏សំខាន់ដល់ក្រសួងទេសចេណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

មូលនិធិអាស៊ី Asian Foundation នៅកម្ពុជាផ្តល់ជំនួយបច្ចេកទេសដ៏សំខាន់ដល់ក្រសួងទេសចេណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Meloney C. Lindberg នាយិកាមូលនិធិអាស៊ីប្រចាំកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងមូលនិធិអាស៊ី ព្រមទាំងការផ្តល់នូវជំនួយបច្ចេកទេសដ៏សំខាន់លើឈ្មោះថា «Cambodia International Visitors’ Survey (CIVS)» នាទីស្តីការក្រសួងទេសចរណ៍។

Advertisement

ក្នុងជំនួបដ៏សំខាន់នេះ លោកស្រី Meloney C. Lindberg បានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាព និងកិច្ចសហប្រតិបត្តិការរវាងមូលនិធិអាស៊ី និងក្រសួងទេសចរណ៍នាពេលកន្លងមក ជាពិសេសការគាំទ្រលើការស្រាវជ្រាវ ការកសាងសមត្ថភាព និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងបានធ្វើបទបង្ហាញអំពីគម្រោង «Cambodia International Visitors’ Survey (CIVS)» ដែលមានគោលបំណងសិក្សា និងស្វែងយល់អំពីបទពិសោធន៍ និងកម្រិតនៃការពេញចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារទេសចរណ៍សំខាន់ៗ របស់កម្ពុជា។ តាមរយៈការស្ទង់មតិដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងជួយផ្តល់នូវទិន្នន័យសំខាន់ៗ ដូចជារយៈពេលស្នាក់នៅ សកម្មភាពដែលភ្ញៀវទេសចរចូលចិត្តការចំណាយ ។ល។

ជាមួយគ្នានេះ លោកស្រីបានបន្ថែមថា ទិន្នន័យដែលទទួលបាននឹងជួយឱ្យក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធអាចតាមដាននិន្នាការទីផ្សារ កំណត់អត្តសញ្ញាណផលិតផល និងសកម្មភាពដែលភ្ញៀវទេសចរពេញនិយម ព្រមទាំងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ភ្ញៀវទេសចរ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានឯកភាពគ្នាលើសារៈសំខាន់នៃការប្រើប្រាស់ទិន្នន័យ និងការស្រាវជ្រាវជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបានពិភាក្សាស៊ីជម្រៅលើកិច្ចសហការអនុវត្តគម្រោង «Cambodia International Visitors’ Survey (CIVS)» ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងមូលនិធិអាស៊ី និងក្រសួងទេសចរណ៍។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះមូលនិធិអាស៊ី ដែលតែងតែជាដៃគូដ៏សំខាន់ និងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌពិភពលោករបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ព្រមទាំងបានចាត់តាំងក្រុមការងារជំនាញ ធ្វើការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយមូលនិធិអាស៊ីក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី៣០ ឆ្នាំ២០២៦។

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា