កម្ពុជាសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការមិនអាចរំលោភបំពានបាន​លើសាលដីការ​បស់​តុលាការយុត្តិធម៌អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការមិនអាចរំលោភបំពានបាន​លើសាលដីការ​បស់​តុលាការយុត្តិធម៌អន្តរជាតិ

កម្ពុជាសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការមិនអាចរំលោភបំពានបាន​លើសាលដីការ​បស់​តុលាការយុត្តិធម៌អន្តរជាតិ

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្នុងទម្រង់​ Arria-Formula ក្រោមប្រធានបទ​ “ការបំពេញចន្លោះខ្វះខាតក្នុងការអនុវត្ត៖ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់ថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខមានសារៈសំខាន់​ក្នុងការដោះស្រាយជម្លោះ​ដោយសន្តិវិធី និងការទប់ស្កាត់ ព្រមទាំងកាត់បន្ថយភាពតានតឹងនៃជម្លោះ ហើយត្រូវតែអនុវត្តឱ្យបាន​ពេញលេញ។ ឯកឧត្តមក៏បានបន្ថែមថា ដូចគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ​ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអនុភាពគតិយុត្តិ​ ​មិនត្រូវរងការ​រំលោភបំពាន ទោះក្រោមលេស​ណាមួយក៏ដោយ៕
ដោយ៖ពលជ័យ

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា