មេធំហេសបូឡា ៖ អ៊ីស្រាអែលគ្មានជម្រើស ក្រៅពីដកទ័ពទាំងអស់ចេញពី លីបង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំហេសបូឡា ៖ អ៊ីស្រាអែលគ្មានជម្រើស ក្រៅពីដកទ័ពទាំងអស់ចេញពី លីបង់

មេធំហេសបូឡា ៖ អ៊ីស្រាអែលគ្មានជម្រើស ក្រៅពីដកទ័ពទាំងអស់ចេញពី លីបង់

បេរូត ៖ មេដឹកនាំក្រុមហេសបូឡា លោក ណែម កាហ្ស៉ឹម នៅថ្ងៃ អង្គារ បាននិយាយថា អ៊ីស្រាអែល គ្មានជម្រើសអ្វី ក្រៅពីដកទ័ពចេញពីទឹកដីរបស់ប្រទេសលីបង់ទាំងស្រុងនោះទេ និងសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់ត្រូវតែគោរពឱ្យបានពេញលេញ ។

Advertisement

លោក កាហ្ស៉ឹម បាននិយាយក្នុងពិធីជួបជុំមួយនៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ថា អ៊ីស្រាអែលគ្មានសន្លឹកបៀក្នុងដៃទៀតទេ ពោលគឺមានតែជម្រើសដកខ្លួនចេញពីទឹកដីលីបង់ទាំងស្រុង ដោយមិនសល់សូម្បីមួយចង្អាម មិនថា ប្រើលេសអ្វីក៏ដោយ ។

លោក កាហ្ស៉ឹម បានគូសបញ្ជាក់ថា គម្រោងដ៏សំខាន់របស់អ៊ីស្រាអែល ដែលមានគោលបំណងលុបបំបាត់ក្រុមហេសបូឡា ទាំងផ្នែកយោធា នយោបាយ វប្បធម៌ សង្គម និងមនុស្សជាតិ ត្រូវបានបំផ្លាញ ។

លោក កាហ្ស៉ឹម បានអះអាងថា អ៊ីស្រាអែលបានបរាជ័យ មិនអាចសម្រេចតាមគោលបំណងរបស់ខ្លួនឡើយ ទោះបីជាខិតខំប្រឹងប្រែងដាក់សម្ពាធយោធាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ។

បើតាមស៊ីនហួរ, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនាកន្លងទៅ តាមរយៈការបាញ់ស្រោចរ៉ុក្តែតជាច្រើនគ្រាប់លើអ៊ីស្រាអែល ដើម្បីសម្តែងការគាំទ្រដល់អ៊ីរ៉ង់ ដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន ។

មិនបង្អង់យូរ អ៊ីស្រាអែលបានសងសឹកវិញ ដោយការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា និងបានឈ្លានពានតាមដីគោក ។ យោងតាមប្រភពពីអាជ្ញាធរលីបង់, គិតមកទល់ពេលនេះ ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់ជីវិតមនុស្សច្រើនជាង ៤,១០០ នាក់ និងបង្ខំឱ្យជនរងគ្រោះលើសពី ១ លាននាក់ ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាបណ្តោះអាសន្ន ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា