មេសិទ្ធិមនុស្សកម្ពុជា៖ គ.ស.ម.ក.ដាក់ពាក្យបណ្តឹងតវ៉ាចំនួន៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងកម្រិតតំបន់អាស៊ាន និងយន្តការអន្តរជាតិ ជុំវិញបញ្ហាព្រំដែនជាមួយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេសិទ្ធិមនុស្សកម្ពុជា៖ គ.ស.ម.ក.ដាក់ពាក្យបណ្តឹងតវ៉ាចំនួន៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងកម្រិតតំបន់អាស៊ាន និងយន្តការអន្តរជាតិ ជុំវិញបញ្ហាព្រំដែនជាមួយថៃ

មេសិទ្ធិមនុស្សកម្ពុជា៖ គ.ស.ម.ក.ដាក់ពាក្យបណ្តឹងតវ៉ាចំនួន៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងកម្រិតតំបន់អាស៊ាន និងយន្តការអន្តរជាតិ ជុំវិញបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាជន តាមរយៈការដាក់ពាក្យបណ្តឹងតវ៉ាចំនួន ៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងកម្រិតតំបន់អាស៊ាន និងយន្តការអន្តរជាតិនានា។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ” នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបន្តថា បន្ថែមលើនេះ តាមការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីបង្ហាញការពិត និងតវ៉ាអំពីការរំលោភបំពានរបស់ភាគីថៃមកលើសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរ នៅទីក្រុងហ្សឺណែវ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងនោះ គ.ស.ម.ក. ក៏បានចុះសួរសុខទុក្ខវីរៈកងទ័ពនិងជនភៀសសឹកចំនួន ១០លើក ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាព និងជឿទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏មានអនុសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការទូទាំងខេត្តរួបរួមគ្នាជាធ្លុងមួយជាមួយប្រជាពលរដ្ឋតាមរយៈបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព និងគ្មានការរើសអើង ដើម្បីធានាការទទួលបានសេវាសាធារណៈស្មើភាពគ្នា និងអនុវត្តច្បាប់សិទ្ធិមនុស្សឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាតិ និងបរិបទសង្គមខ្មែរ ព្រមទាំងចងចាំថា សាមគ្គីភាពជាកម្លាំង ហើយការរួបរួមគ្នារបស់យើងបង្ហាញពីភាពរឹងមាំដែលអាចជម្នះគ្រប់ឧបសគ្គ និងសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយរបាយការណ៍ ICCPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភាពជាតិនៅឆាកតំបន់និងអន្តរជាតិ ក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា