ក្រុមហ៊ុន Alibaba ប្ដឹងក្រសួងសង្គ្រាមអាមេរិក ករណីបញ្ជីខ្មៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Alibaba ប្ដឹងក្រសួងសង្គ្រាមអាមេរិក ករណីបញ្ជីខ្មៅ

ក្រុមហ៊ុន Alibaba ប្ដឹងក្រសួងសង្គ្រាមអាមេរិក ករណីបញ្ជីខ្មៅ

បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការសហព័ន្ធរបស់អាមេរិក ប្រឆាំងនឹងក្រសួងសង្គ្រាម ដែលសម្រេចចាត់ទុកក្រុមហ៊ុនមួយនេះថា មានទំនាក់ទំនង ជាមួយនឹងយោធាចិន ដោយតំណាងក្រុមហ៊ុនបានប្រាប់ថា ការដាក់ស្លាកបញ្ជីខ្មៅយ៉ាងដូច្នេះ គឺជាការរំលោភបំពាន និង គួរឱ្យស្អប់ខ្ពើម ។

Advertisement

បណ្តឹងដែលបានដាក់នៅក្នុងតុលាការទីក្រុង San Jose កាលពីថ្ងៃអង្គារ បានសរសេរ រៀបរាប់ថា «ការសម្រេចដាក់ចូលក្នុងបញ្ជីខ្មៅនេះ មិនមានមូលដ្ឋាន ក្នុងការពិត ឬ មូលដ្ឋានច្បាប់នោះទេ»។

អ្នកនាំពាក្យក្រុមហ៊ុន បានប្រាប់ AFP កាលពីថ្ងៃពុធ​ បន្ថែមថា «Alibaba មិនមែនជាក្រុមហ៊ុនយោធារបស់ចិន ហើយ ខ្លួនក៏មិនមែនជាផ្នែក នៃ យុទ្ធសាស្ត្រលាយបញ្ចូលគ្នា រវាងយោធា និងស៊ីវិល»។

ប្រភពបញ្ជាក់ទៀតថា «ការសម្រេចចិត្តដាក់ Alibaba ទៅក្នុងបញ្ជីនេះ…គឺជាការបំពាន និង គួរឱ្យស្អប់ខ្ពើម ហើយយើងកំពុងដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រសួងសង្រ្គាម ដើម្បីទាមទារឱ្យដកចេញពីបញ្ជីនេះវិញ ជាបន្ទាន់» ។

បើតាម CNA, មន្ទីរបញ្ចកោណ បានចេញផ្សាយ បញ្ជីខ្មៅថ្មីនៅក្នុងខែមិថុនានេះ ដោយសម្រេចដាក់ក្រុមហ៊ុន សរុបចំនួន៨០ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ពួកគេថា កំពុងផ្តល់ជំនួយ ដល់យោធាចិន។

ក្រៅពីក្រុមហ៊ុនអាជីវកម្មអនឡាញ Alibaba, បញ្ជីនេះ ក៏បានឃើញក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Baidu និង ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ផងដែរ។

ក្រោមការសម្រេចចិត្តនេះ, មន្ទីរបញ្ចកោណ មិនអាចចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន ដែលបានកំណត់ ឬ ក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងរបស់ពួកគេបានទេ ចាប់ពីថ្ងៃទី៣០ ខែមិថុនា។ ការកំណត់នេះ ក៏រឹតបន្តឹងសមត្ថភាពក្រុមហ៊ុន ក្នុងការបញ្ចុះបញ្ចូលលើការវិនិយោគ ជាមួយសហគ្រាសនានា នៅក្នុងសហរដ្ឋអាមេរិក ផងដែរ។

យ៉ាងណា ជាការឆ្លើយតប ប្រទេសចិន បានសងសឹកប្រឆាំងនឹងបញ្ជីខ្មៅនេះវិញ កាលពីថ្ងៃច័ន្ទ ដោយបានដាក់ការត្រួតពិនិត្យការនាំចេញចំពោះក្រុមហ៊ុនអាមេរិក ចំនួន១០ ដែលពាក់ព័ន្ធនឹងវិស័យរុករករ៉ែ និង វិនិយោគលើធនធានដ៏កម្រ ទាំងនេះ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា