អ៊ីរ៉ង់ ចំអកថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា គឺជាការបរាជ័យរបស់ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ចំអកថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា គឺជាការបរាជ័យរបស់ អាមេរិក

អ៊ីរ៉ង់ ចំអកថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា គឺជាការបរាជ័យរបស់ អាមេរិក

តេហេរ៉ង់ ៖ ប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf នៅថ្ងៃពុធ បាននិយាយចំអកចំៗថា កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា គឺជាការប្រកាសពីភាពបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន ។

Advertisement

ថ្លែងចេញពីរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង លោក Ghalibaf និយាយថា កិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្លាម៉ាបាដ មិនមែនជាលទ្ធផលកើតចេញពីសម្ពាធ និងការបង្ខិតបង្ខំនោះទេ ប៉ុន្តែជាលទ្ធផលនៃការតស៊ូ និងសិទ្ធិអំណាចរបស់ប្រជាជាតិអ៊ីរ៉ង់ដ៏ក្លាហាន ។

ប្រធានក្រុមចរចាអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា នោះហើយជាមូលហេតុដែលអនុស្សរណៈយោគយល់គ្នានៅទីក្រុងអ៊ីស្លាម៉ាបាដ បានក្លាយជាសេចក្តីប្រកាសពីភាពបរាជ័យរបស់សហរដ្ឋអាមេរិក ។ លោកថា សន្តិសុខមជ្ឈិមបូព៌ា ត្រូវតែធានាដោយប្រទេសនានានៅក្នុងតំបន់នេះ ។

លោក Ghalibaf ដែលជាប្រធានសភាអ៊ីរ៉ង់មានវ័យ៦៤ឆ្នាំរូបនេះ បានអះអាងថា អីរ៉ង់ចាត់ទុកការដកកងកម្លាំងយោធាបរទេសចេញពីតំបន់នេះ ជាគោលដៅយុទ្ធសាស្ត្រ ពីព្រោះពួកគេមិនត្រឹមតែមិនបង្កើតសន្តិសុខប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាប្រភពនៃអស្ថិរភាពផងដែរ ។

បើតាម Straits Times, សង្គ្រាមដែលចាប់ផ្តើមជាមួយនឹងយុទ្ធនាការវាយប្រហារដ៏ធំសម្បើមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានបញ្ចប់ ដោយទីក្រុងតេហេរ៉ង់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ ដែលមេដឹកនាំរបស់ខ្លួនបានស្វែងរក ដើម្បីពណ៌នាថា ជាជ័យជម្នះ ។

ភ្លើងសង្គ្រាមនេះរលត់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីសប្តាហ៍កន្លងទៅ ហើយបានចាប់ផ្តើមដំណើរការមួយ ដែលមានគោលបំណងឈានដល់ដំណោះស្រាយបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា