រុស្ស៊ី ថា មានតែរារាំងអាវុធនុយក្លេអ៊ែរទេ ទើបទប់ស្កាត់សង្គ្រាមសកលបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា មានតែរារាំងអាវុធនុយក្លេអ៊ែរទេ ទើបទប់ស្កាត់សង្គ្រាមសកលបាន

រុស្ស៊ី ថា មានតែរារាំងអាវុធនុយក្លេអ៊ែរទេ ទើបទប់ស្កាត់សង្គ្រាមសកលបាន

មូស្គូ ៖ អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃពុធថា សក្តានុពលទាំងមូលសម្រាប់ជម្លោះក្នុងតំបន់ និងពិភពលោក កំពុងកើនឡើង ហើយការទប់ស្កាត់នុយក្លេអ៊ែរ នៅតែជាកម្លាំងទប់ស្កាត់ តែមួយគត់។ នេះបើតាមសារព័ត៌មាន Xinhua។

Advertisement

លោក Peskov បាននិយាយ នៅឯវេទិកាអន្តរជាតិមួយ នៅក្រុងមូស្គូ ថា «តាមពិតទៅ ក្រៅពីការទប់ស្កាត់នុយក្លេអ៊ែរ គ្មានអ្វីនៅសេសសល់ ក្នុងពិភពលោកទេ»។ លោក បន្ថែមថា «វាគឺជាកម្លាំងតែមួយគត់ ដែលការពារកុំឲ្យកើតមានសង្គ្រាមពិភពលោក និង មិនធានាការការពារប្រឆាំងនឹងជម្លោះក្នុងតំបន់ ដែលអាចកើនឡើងជាអកុសល»។

បើតាម AFP, សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក «New START» បានផុតកំណត់ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានបន្ធូរបន្ថយការរឹតបន្តឹង លើមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីរ របស់ពិភពលោក។

រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញា ដែលភាគីណាមួយ សម្រេចចិត្តបន្ត ឬ ជំនួសកិច្ចព្រមព្រៀងនោះទេ ទោះបីជាភាគីទាំងពីរ បានយល់ព្រមបង្កើតកិច្ចចរចាយោធាកម្រិតខ្ពស់ឡើងវិញក៏ដោយ។

គិតត្រឹមឆ្នាំ ២០២៥, ប្រទេស រុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រមាណ ៥,៤៦០ គ្រាប់, អាមេរិក មាន ៥,១៨០គ្រាប់ ខណៈដែល ប្រទេស ចិន មានចំនួន ៦០០គ្រាប់។ បណ្តារដ្ឋ ដែលមានច្រើន បន្ទាប់ពីប្រទេសទាំងបីនេះ រួមមាន បារាំង, អង់គ្លេស, ឥណ្ឌា, ប៉ាគីស្ថាន, អ៊ីស្រាអែល និង កូរ៉េខាងជើង នេះបើតាមគេហទំព័រ Statista ៕

ប្រភព៖ Xinhua, AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា