ប្រតិភូក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បង្ហាញពីសមិទ្ធផល និង សក្ដានុពលថ្នាល verify.gov.kh នៅ វេទិកា សេវាសាធារណៈអង្គការ សហប្រជាជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រតិភូក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បង្ហាញពីសមិទ្ធផល និង សក្ដានុពលថ្នាល verify.gov.kh នៅ វេទិកា សេវាសាធារណៈអង្គការ សហប្រជាជាតិ

ប្រតិភូក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បង្ហាញពីសមិទ្ធផល និង សក្ដានុពលថ្នាល verify.gov.kh នៅ វេទិកា សេវាសាធារណៈអង្គការ សហប្រជាជាតិ

ប៊ីលីស៊ី៖ ក្នុងឱកាស ចូលរួមវេទិកា សេវាសាធារណៈរបស់ អង្គការ សហប្រជាជាតិ ឆ្នាំ ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បាន អញ្ជើញចូលរួមជំនួប ទ្វេភាគីនិងពិភាក្សា ការងារ ជាមួយ (១) ឯកឧត្ដម Faquir Mahbub Anam រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យា ព័ត៌មាន នៃ ប្រទេស បង់ក្លាដេស (២) លោកជំទាវ Tashi Pem ប្រធាន រាជ គណៈកម្មការ មុខងារសាធារណៈនៃ ប្រទេសប៊ុយតង់ និង (៣) លោក Patrick Duong ប្រធាន សាកលផ្នែកអភិបាលកិច្ចសម្រាប់ ធនធានសាធារណៈនិង សេវាសាធារណៈ នៃ កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ (UNDP Governance for Public Goods and Services)។

Advertisement

ក្នុង ជំនួបជាមួយ ឯកឧត្ដម Faquir Anam ឯកឧត្ដម រដ្ឋមន្ត្រីទាំង ពីរ រូប បាន ពិភាក្សា អំពីវឌ្ឍនភាពការងារ នៃសំណើ របស់ ប្រទេស បង់ក្លាដេស ក្នុង ការ រ ដាក់ឱ្យ ប្រើប្រាស់ ថ្នាល verify.gov នៅប្រទេស បង់ក្លាដេស និង ការ ផ្សព្វផ្សាយ បន្ត នៅតំបន់ អាស៊ីខាងត្បូង។ ក្នុង ជំនួបជាមួយ លោកជំទាវ Tashi Pem ឯកឧត្ដម រដ្ឋមន្ត្រី ក៏បាន ចែករំលែក អំពី បទពិសោធ ជោគជ័យនៃ ការ ដាក់ឱ្យ ប្រើ ថ្នាល verify.gov.kh ហើយ ឯកឧត្ដម រដ្ឋមន្ត្រី និង លោកជំទាវ បាន ដោះដូរ យោបល់ យ៉ាង ស៊ីជម្រៅ អំពីបរិវត្តកម្មឌីជីថល ក្នុង វិស័យ សាធារណៈនៃ ប្រទេស ទាំង ពីរ និង បាន ឯកភាពគ្នា ក្នុងការ ពិនិត្យលទ្ធភាព សហការ។ ក្នុង កិច្ចប្រជុំជាមួយ UNDP វិញ គណៈប្រតិភូ ក្រសួង បានណែនាំឱ្យ ក្រុមការងារ GPGS របស់ UNDP បាន ស្គាល់ អំពី បរិវត្តកម្ម រដ្ឋាភិបាល ឌីជីថល នៅកម្ពុជា ជាពិសេស សមិទ្ធផល ទាំង កម្រិត ជាតិ និង អន្តរជាតិ នៃ ថ្នាល verify.gov.kh ។ ភាគីទាំង ពីរ បាន ឯកភាព សិក្សា បន្ត ដើម្បី ស្វែងរកឱកាស សហការ ផ្ទាល់ ពាក់ព័ន្ធ នឹង ថ្នាល verify.gov.kh និង ការ កសាង សមត្ថភាព បរិវត្តកម្មឌីជីថល។

ក្នុងឱកាសវេទិកាសេវាសាធារណៈនេះដែរ ឯកឧត្ដម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន
គណៈកម្មាធិការ រដ្ឋាភិបាល ឌីជីថល បាន ចូលរួម ជា វាគ្មិន ក្នុង សិក្ខាសាលា ចំនួន ពីរលើ ប្រធានបទ “សេវាសាធារណៈឆ្លាតវៃ ៖ កាត់បន្ថយ ភាពស្មុគស្មាញ” និង ប្រធាន បទ “ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈឌីជីថលសម្រាប់ សេវា សាធារណៈ”។ ក្នុង សិក្ខាសាលា ទាំង ពីរ នេះ ឯកឧត្ដម អគ្គលេខាធិការ បាន ពន្យល់ អំពី សមិទ្ធផល និង សក្ដានុពល នៃ ថ្នាល verify.gov.kh និង កម្មវិធីទូរសព្ទ DG SuperApp ក្នុង ការ បម្រើ សេវាសាធារណៈឱ្យ មាន ភាព ងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និង មានបរិយាបន្ន ចំពោះ ប្រជាពលរដ្ឋ នៅគ្រប់ មូលដ្ឋាន។

គម្រោង បរិវត្តកម្មឌីជីថល ទាំង នេះ ជា ការ បំពេញភារកិច្ច របស់ ក្រសួង ក្នុង ការ អនុវត្ត វិធានការ ក្នុង បញ្ចកោណទី៥នៃ យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការ ដឹកនាំប្រកបដោយ គតិបណ្ឌិត របស់ សម្ដេច មហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា