អាមេរិក ថា ប្រេងដឹកតាមច្រក ហ័រមូស ជិតដល់កម្រិតធម្មតា មុនសង្គ្រាមវិញហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា ប្រេងដឹកតាមច្រក ហ័រមូស ជិតដល់កម្រិតធម្មតា មុនសង្គ្រាមវិញហើយ

អាមេរិក ថា ប្រេងដឹកតាមច្រក ហ័រមូស ជិតដល់កម្រិតធម្មតា មុនសង្គ្រាមវិញហើយ

បរទេស ៖ សកម្មភាពដឹកជញ្ជូនប្រេងឆៅ ឆ្លងកាត់តាមច្រកសមុទ្រ Hormuz នៅពេលនេះ គឺស្រដៀងទៅនឹង ស្ថានភាព មុនពេលចាប់ផ្តើមសង្រ្គាមអ៊ីរ៉ង់វិញហើយ ។ នេះបើតាមការអះអាងរបស់លោក Chris Wright រដ្ឋមន្ត្រីថាមពលអាមេរិក ។
 
ថ្លែងប្រាប់វេទិកាថាមពលសកល នៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធ, លោក Chris Wright លើកឡើងថា មូលហេតុដែលសកម្មភាពដឹកជញ្ជូននៅច្រក ហ័រមូស ជិតឈានដល់កម្រិតធម្មតាវិញនេះ គឺដោយសារតែនាវាដឹកប្រេងជាច្រើនគ្រឿង បានបន្តសម្រុកចាកចេញ ពីផ្លូវទឹកដ៏សំខាន់មួយនេះ ដោយមានជំនួយពីអ្នកអមការពារយោធា ។

Advertisement

លោក Chris Wright និយាយថា ប្រេងឆៅប្រហែល ២០ លានបារ៉ែល បានបើកឆ្លងកាត់ច្រកសមុទ្រមួយនេះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលស្មើនឹងប្រហែល មួយភាគប្រាំ នៃការប្រើប្រាស់សរុបរបស់ពិភពលោក ពោលគឺ នៅបន្ទាប់ពីមានកិច្ចព្រមព្រៀងដំបូង រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ដើម្បីឈានទៅបញ្ចប់ជម្លោះមជ្ឈិមបូព៌ា។

លោក រដ្ឋមន្ត្រីថាមពលអាមេរិក រូបនេះ រៀបរាប់ថា ក្នុងមួយថ្ងៃៗ មានកប៉ាល់ឆ្លងកាត់ ប្រហែល ៧២ គ្រឿង ដោយក្នុងមួយកប៉ាល់ៗបានដឹកប្រេង ចំនួន ២០ លានបារ៉ែល ។

បើតាម The hindu business line , តម្លៃប្រេងអន្តរជាតិ Benchmark បានធ្លាក់ចុះជាង ៣ ដុល្លារ បន្ថែមទៀត កាលពីថ្ងៃពុធ ពោលគឺជាការធ្លាក់ចុះកម្រិតទាបបំផុត ចាប់តាំងពីមុនពេលចាប់ផ្តើមសង្រ្គាមអ៊ីរ៉ង់ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ៕

ប្រភព ៖ រយធឺ, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា