អាមេរិក ដាក់គោលដៅឱ្យយន្តហោះចម្បាំង F-35 ដល់ ៨០ ភាគរយអាចបំពេញបេសកកម្មនៅឆ្នាំ ២០៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ដាក់គោលដៅឱ្យយន្តហោះចម្បាំង F-35 ដល់ ៨០ ភាគរយអាចបំពេញបេសកកម្មនៅឆ្នាំ ២០៣០

អាមេរិក ដាក់គោលដៅឱ្យយន្តហោះចម្បាំង F-35 ដល់ ៨០ ភាគរយអាចបំពេញបេសកកម្មនៅឆ្នាំ ២០៣០

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានដាក់គោលដៅធ្វើឲ្យយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 អាចធ្វើប្រតិបត្តិការបានចំនួន ៨០ ភាគរយ សម្រាប់បេសកកម្មនៅឆ្នាំ ២០៣០ ។

Advertisement

ការដាក់មហិច្ឆតានេះកើតមានឡើង បន្ទាប់ពីមានរបាយការណ៍ថ្មីៗនេះបង្ហាញថា យន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាមេរិកត្រឹមតែ ១ ភាគ ៤ ប៉ុណ្ណោះ ដែលមានសមត្ថភាពបំពេញបេសកកម្មបានពេញលេញ ។

លោក Gregory Masiello ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកនិយាយថា ក្រោយមានភាពមិនស៊ីសង្វាក់គ្នាកាន់តែខ្លាំង រវាងទំហំនៃកងយន្តហោះចម្បាំង F-35 សកល និងប្រព័ន្ធភស្តុភារកម្ម, អាមេរិករំពឹងនឹងពង្រីកយន្តហោះ F-35 ចំនួន ១,៣០០ គ្រឿងបន្ថែមទៀតនៅទូទាំងពិភពលោក ។

លោក Masiello និយាយថា ឥឡូវនេះយន្តហោះ F-35 ត្រូវបានដាក់ពង្រាយនៅមូលដ្ឋានចំនួន ៤២ ទូទាំងពិភពលោក និងនៅលើនាវាផ្ទុកយន្តហោះចំនួន ២៣ គ្រឿង ។ ក្នុងនោះមាន ១០ គ្រឿងជារបស់សហរដ្ឋអាមេរិក និង ១៣ គ្រឿងដំណើរការដោយប្រទេសដទៃទៀត ។

F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយមានឥទ្ធិពលបំផុតលើពិភពលោក បង្កើតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ។ វាជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ រចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងលើផ្ទៃអាកាស និងដីគោក ។

F-35 មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៨០ ទៅ ១០០លានដុល្លារទៅតាមប្រភេទយន្ដហោះចម្បាំងនេះ ដែលមានសរុបចំនួនបីប្រភទ រួមមាន F-35A, F-35B និង F-35C ។

យន្ដហោះចម្បាំងបំបាំងកាយ F-35 មានល្បឿនលឿនជាងសំឡេង ១.៦ដង និងអាចបំបាំងកាយមិនឱ្យរ៉ាដាសត្រូវចាប់សញ្ញាបាន ប៉ុន្តែរបៀបបំបាំងកាយនេះ មិនត្រូវបានគេទម្លាយឱ្យដឹងនោះទេ ព្រោះវាជាកិច្ចការសំងាត់ ។

យន្ដហោះចម្បាំងនេះ ក៏មានបំពាក់នូវកាមេរ៉ា ៣៦០ ដឺក្រេ ដែលអាចផ្តិតយករូបភាពច្បាស់ល្អ ទាំងពេលយប់ និងពេលថ្ងៃ ពិសេសវាត្រូវបានបំពាក់ដោយអាវុធទំនើបៗ រួមទាំងមីស៊ីល គ្រាប់បែក ប្រព័ន្ធស៊ើបការណ៍សម្ងាត់ និងប្រព័ន្ធអេឡិចត្រូម៉ាញេទិចជាដើម ។

ដោយសារតែសមត្ថភាពដ៏អស្ចារ្យនេះហើយ ទើបយន្តហោះ F-35 ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រួមទាំងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ អំឡុងសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ៕

ប្រភព ៖ Anadolu និងរ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា