រញ្ជួយដីនៅវេណេស៊ុយអេឡា អ្នកស្លាប់កើនដល់ ២៣៥នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រញ្ជួយដីនៅវេណេស៊ុយអេឡា អ្នកស្លាប់កើនដល់ ២៣៥នាក់

រញ្ជួយដីនៅវេណេស៊ុយអេឡា អ្នកស្លាប់កើនដល់ ២៣៥នាក់

ការ៉ាកាស ៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា បានកើនដល់ ចំនួន ២៣៥នាក់ហើយ។

Advertisement

អាជ្ញាធរប្រទេសវេណេស៊ុយអេឡា នៅតែបន្តស្វែងរកអ្នកបាត់ខ្លួន ខណៈដែលចំនួនមនុស្សស្លាប់ ព្រោះគ្រោះមហន្តរាយនេះ បានកើនឡើងដល់ ២៣៥នាក់ ហើយ មនុស្សរបួស មានជាង១,៥០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍។

គ្រោះរញ្ជួយដី កម្រិត ៧.២ រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ បានវាយប្រហារភាគខាងជើង ប្រទេសវេណេស៊ុយអេឡាផ្ទួនៗ កាលពីយប់ថ្ងៃពុធ។ ក្រសួងសុខាភិបាល បានរាយការណ៍ដំបូង ថា អ្នកស្លាប់មាន ត្រឹមតែ ១៨៨នាក់។

ឆ្នេរសមុទ្រភាគខាងជើង នៃ ប្រទេសវេណេស៊ុយអេឡា ស្ថិតនៅលើព្រំប្រទល់ រវាងបន្ទះប្លាកែត Caribbean និង អាមេរិកខាងត្បូង ប៉ុន្តែ មិនមានការរញ្ជួយដីខ្លាំង ចាប់តាំងពីឆ្នាំ ១៩៩៧។ ដោយឆ្នាំនោះ មានការរញ្ជួយដី សម្លាប់មនុស្សចំនួន ៧៣ នាក់ ហើយ ការរញ្ជួយដីធ្ងន់ធ្ងរ មួយករណីទៀត នៅឆ្នាំ១៩៦៧ ដែលបានសម្លាប់មនុស្ស ចំនួន ២៣៦នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា