អាមេរិក ថា បណ្តាប្រទេសអារ៉ាប់ចង់បានសំណង ពីការវាយប្រហាររបស់អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា បណ្តាប្រទេសអារ៉ាប់ចង់បានសំណង ពីការវាយប្រហាររបស់អ៊ីរ៉ង់

អាមេរិក ថា បណ្តាប្រទេសអារ៉ាប់ចង់បានសំណង ពីការវាយប្រហាររបស់អ៊ីរ៉ង់

ដូហា ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកយកព័ត៌មាន នៅប្រទេសបារ៉ែន កាលពីថ្ងៃព្រហស្បតិ៍ថា បណ្តារដ្ឋអារ៉ាប់កំពុងលើកឡើងពីបញ្ហាសំណង សម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់ ហើយទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សារឿងនេះ ជាមួយទីក្រុងតេហេរ៉ង់ ក្នុងអំឡុងពេលការចរចាបន្ថែមទៀត។

Advertisement

យោងតាមប្រមុខការទូតអាមេរិករូបនេះ, ប្រធានបទបែបនេះ ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសហប្រតិបត្តិការ សម្រាប់រដ្ឋអារ៉ាប់នៃឈូងសមុទ្រ។

លោក Rubio បាននិយាយថា «ពួកគេចង់បានមូលនិធិមួយចំនួន សម្រាប់ការកសាងឡើងវិញ។ ពួកគេទទួលរងការខូចខាត ពួកគេចង់ទទួលបានសំណង សម្រាប់ការខូចខាតទាំងនោះ។ ដូច្នេះ ខ្ញុំស្រមៃថា ជាផ្នែកមួយនៃដំណើរការ MOU និងជាផ្នែកមួយនៃការចូលរួមរបស់អ៊ីរ៉ង់ ជាមួយពួកយើង នៅក្នុងដំណើរការនោះ »។

យ៉ាងណា លោក Rubio មិនអាចនិយាយថា តើសំណងបែបនេះ អាចត្រូវបានបង់ ពីទ្រព្យសម្បត្តិដែលបង្កករបស់អ៊ីរ៉ង់ ឬ យ៉ាងណានោះទេ។

លោករៀបរាប់ថា «ខ្ញុំមិនអាចស្មានបាន នៅពេលនេះទេ ខ្ញុំគ្រាន់តែបញ្ជាក់ប្រាប់អ្នកថា វាជារឿងមួយដែលពួកគេបានលើកឡើង នៅក្នុងកិច្ចប្រជុំ ថ្ងៃនេះ។ វាជារឿងមួយដែលគេចាប់អារម្មណ៍ ប៉ុន្តែ យើងមិនទាន់បានធ្វើការបកស្រាយជាក់លាក់ណាមួយឡើយ»៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា