អាមេរិក លក់យន្តហោះចម្បាំងក្នុងតម្លៃ ២៥០ លានដុល្លារ ទៅឱ្យ អូស្ត្រាលី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក លក់យន្តហោះចម្បាំងក្នុងតម្លៃ ២៥០ លានដុល្លារ ទៅឱ្យ អូស្ត្រាលី

អាមេរិក លក់យន្តហោះចម្បាំងក្នុងតម្លៃ ២៥០ លានដុល្លារ ទៅឱ្យ អូស្ត្រាលី

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តលើការលក់យន្តហោះចម្បាំងប្រភេទ F/A-18F Super Hornet និង EA-18G Growler ទៅឱ្យប្រទេសអូស្ត្រាលី ក្នុងតម្លៃ ២៥០លានដុល្លារ ។
 
យោងតាមក្រសួងសង្គ្រាមអាមេរិក, ការលក់យន្តហោះចម្បាំងនេះ បានបង្ហាញពីលើកកម្ពស់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។
 
យន្តហោះ F/A-18F Super Hornet គឺជាយន្តហោះចម្បាំងប្រភេទលឿនជាងសំឡេងពី ១.៦ ទៅ ១.៨ ដង ឬអាចហោះសំកាំងខ្លួនលើផ្ទៃមេឃក្នុងល្បឿនប្រហែល ១,៩១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។
 
យន្តហោះចម្បាំងនេះ មានតម្លៃចាប់ពី ៦០ ទៅ ៦៧ លានដុល្លារក្នុងមួយគ្រឿង ។ វានៅតែជាកម្លាំងស្នូលដ៏សំខាន់របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសអូស្ត្រាលី និងកងទ័ពអាកាសគុយវ៉ែត ។
 
យ៉ាងណា Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះនេះ គ្រោងបញ្ឈប់ការផលិតយន្តហោះ Super Hornet ថ្មីចាប់ពីឆ្នាំ ២០២៧ ។
 
ប៉ុន្តែនឹងបន្តធ្វើទំនើបកម្មយន្តហោះដែលមានស្រាប់ ទៅជាស្ដង់ដារ Block III ដើម្បីអាចបន្តសេវាកម្មរហូតដល់ទសវត្សរ៍ឆ្នាំ ២០៤០ ។
 
រីឯយន្តហោះ EA-18G Growler គឺជាប្រភេទយន្តហោះចម្បាំងវាយប្រហារតាមបែបសង្គ្រាមអេឡិចត្រូនិកដ៏ទំនើបបំផុត ដែលផលិតឡើងដោយក្រុមហ៊ុន Boeing ។
 
វាមានល្បឿនលឿនជាងសំឡេង ១.៨ដង ឬអាចហោះហើរក្នុងល្បឿនប្រហែល ១,៩០០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានតម្លៃជិត ៧៥ លានដុល្លារក្នុងមួយគ្រឿង ។
 
បើតាម Jerusalem Post, ក្រសួងការបរទេសអាមេរិកបានអះអាងថា ការលក់នេះនឹងជួយលើកកម្ពស់សមត្ថភាពរបស់អូស្ត្រាលី ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ។
 
ក្រសួងបានសង្កត់ធ្ងន់ថា អូស្ត្រាលីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិក ជាពិសេសទីតាំងយុទ្ធសាស្ត្ររបស់អូស្រ្តាលី រួមចំណែកយ៉ាងធំធេង ក្នុងការធានាសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ៕
 
ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា